ក្រុងម៉ូស្គូ៖ ​នៅ​ក្នុង​ប្រទេស រុស្ស៊ី​​ ស្ថានភាព​ជំងឺ​កូវីដ​បាន​​ប្រែប្រួល​យ៉ាង​ខ្លាំង។ ​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​​លើស​ពី ​១ ០០០ ​នាក់​ជា​លើក​ដំបូង​​ ខណៈ​ចំនួន​​សរុប​បាន​ឈាន​ដល់់ ​៧ ៥០០ ​នាក់​។ ​បច្ចុប្បន្ន​នេះ អ្នក​ជំងឺ ​៥៨ ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស ​រុស្ស៊ី​។


មន្ត្រី​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ អ្នក​ជំងឺ​ថ្មី ​១ ១៥៤ ​នាក់​ ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​​ក្នុង​រយៈពេល ​២៤ ​ម៉ោង​។ នៅ​ក្នុង​រយៈពេល​ដូច​គ្នា ​មនុស្ស ​១១ ​នាក់ ​ត្រូវ​បាន​ដឹង​ថា​ បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ។

ការ​ឆ្លង​បាន​រាល​ដាល​ទៅ​ដល់​តំបន់​ថ្មី​មួយ​របស់​រុស្ស៊ី ​ដោយ​មាន ​៣ ​ករណី​ដំបូង ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​សាធារណ​រដ្ឋ​ការ៉ាចាយ ​ចឺរ​កេស ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ។​ នៅ​ក្នុង​គ្រោះ​ថ្នាក់​សហព័ន្ធ ​៨៥ ​ករណី ​៨១ ​ករណី​ ត្រូវ​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​។ ក្រុង​ម៉ូស្គូ​ នៅ​តែ​ប៉ះពាល់​អាក្រក់​បំផុត​ ដោយ​មាន ​៦៨៧ ​នៃ​ករណី​ថ្មី ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​រដ្ឋធានី​នេះ​។ ​


ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​មាន​សញ្ញា​ជា​ច្រើន​បង្ហាញ​ថា វីរុស​កូរ៉ូណា​កំពុង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ជុំវិញ​ពិភព​លោក​។ ខណៈ ​៧ នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ថ្មី ១១ នាក់ ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​នៅ​ក្នុង​ក្រុង​ម៉ូស្គូ ​និង​តំបន់​នៅ​ជុំវិញ​របស់​ខ្លួន ​និង ​៤ នាក់​ផ្សេង​ទៀត​នៅ​កន្លែង​ផ្សេង។ ​ករណី​ស្លាប់​ទាំង​នោះ​បាន​កើត​ឡើង​​នៅ​ក្នុង​តំបន់​ក្រាសណូដារ៕ RT/PSA