ក្រុង​បាងកក៖ ​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ភឿ​ថៃ​លោក​ ឆាលើម យូបាំរ៉ុង​ បាន​ថ្លែង​ថា ​ក្រុម​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ អាច​​រិះគន់​ឧបនាយក​រដ្ឋមន្ត្រី​លោក ​ប្រាវីត​ វង់ស៊ូវ៉ាន់ ​បាន​នៅ​ក្នុង​កិច្ច​ពិភាក្សា​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​នឹង​មក​ដល់​នៅ​ពេល​ឆាប់ៗ​​ខាង​មុខ​​ ប្រសិន​បើ​ពួក​គេ​ចង់​នោះ​ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ប្រឈម​នឹង​​ការ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​។​


លោក​ ឆាលើម​ យូបាំរ៉ុង​ បាន​ថ្លែង​ថា ​គណបក្ស​ប្រឆាំង​ធំ ​គឺ​បក្ស​ភឿថៃ​ បាន​សម្រេច​ចិត្ត​មិន​សួរ​នាំ​លោក​ឧត្តមសេនីយ៍ ​ប្រាវីត​ វង់ស៊ូវ៉ាន់ ​នោះ​ទេ ​ដោយសារ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​(NACC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​បិទ​បាំង​រឿង​អាស្រូវ​នាឡិកា​ដ៏​ប្រណីត​របស់​លោក​ឧត្តមសេនីយ៍​ប្រាវីត​ វង់ស៊ូវ៉ាន់​​ ហើយ​ក៏​មិន​មាន​ភ័ស្តុតាង​ណា​មួយ​នៅ​ក្នុង​ការ​ជាប់​ទាក់ទង​ទៅ​នឹង​ ​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដែល​រង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត ​ឬ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ដែរ​។​


លោក ​ឆាលើម ​ដែល​បាន​ទទួល​បន្ទុក​គណៈកម្មាធិការ​កិច្ចការ​ពិសេស​របស់​គណបក្ស​ភឿថៃ​បាន​ថ្លែង​ថា​៖ «យើង​នឹង​មិន​បដិសេធ​នោះ​ទេ​ ប្រសិន​បើ​ក្រុម​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​បាន​រក​ឃើញ​ភ័ស្តុតាង​ថ្មី​ ​ហើយ​ចង់​ចោទ​សួរ​លោក​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង់ស៊ូវ៉ាន់ ​ប៉ុន្តែ​ត្រូវ​បាន​គេ​ព្រមាន​ ហើយ​អ្នក​អាច​នឹង​មាន​បញ្ហា​ប្រសិន​បើ​ក្រុម​ NACC​ ប្តឹង​អ្នក​ពី​បទ​បរិហារកេរ្តិ៍​នោះ​»​។​


កាល​ពី​ថ្ងៃ​សៅរ៍​លោក ​ឆាលើម ​ច្រាន​ចោល​ការ​អះអាង​ថា​ គណបក្ស​ភឿ​ថៃ​ត្រូវ​បាន​គេ​កំពុង​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​លោក​ឧត្តមសេនីយ៍ ​ប្រាវីត​ វង់ស៊ូវ៉ាន់​ ដោយ​បាន​ថ្លែង​ថា​ គោលដៅ​ពិភាក្សា​នៅ​តែ​មាន​មន្ត្រី ​៥ ​រូប​ដដែល​ ​គឺ​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន-​អូចា ​ឧប​នាយក​រដ្ឋមន្ត្រី​របស់​លោក​ Wissanu ​Krea-ngam និង​លោក​ Somkid ​Jatusripitak ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​ Anupong ​Paojinda ​និង​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​Don ​Pramudwinai​៕ BKP/SK