ក្រុង​គែរៈ​ ប្រទេស​ អេហ្ស៊ីប​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ជំនួប​ត្រី​ភាគី​ស្តី​ពី​ទំនប់​ទឹក​ទន្លេ​នីល​ដែល​មាន​ជម្លោះ​នោះ​នឹង​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​​ក្រុង​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ធ្នូ​ខាង​មុខ​នេះ​។


នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​រដ្ឋ​មន្ត្រី​កសិ​កម្ម​អេ​ហ្ស៊ីប​បាន​ថ្លែង​ថា ​រដ្ឋ​មន្ត្រី​កសិ​កម្ម​នៃ​ប្រទេស ​អេហ្ស៊ីប ​អេត្យូពី ​និង​ស៊ូដង់ នឹង​ចូល​រួម​ជំនួប​នោះ​ដើម្បី​វាយ​តម្លៃ​លទ្ធ​ផល​នៃ​កិច្ច​ពិភាក្សា​អំពី​ទំនប់​ទឹក​នេះ​ជុំទី​១​ និង​ជុំទី​២​។


សេចក្តី​ថ្លែង​ការណ៍​នោះ ​ត្រូវ​បាន​ចេញ​ក្រោយ​ពី​ជំនួប​២​ថៃ្ង​របស់​រដ្ឋ​មន្ត្រី​កសិ​កម្ម ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​គែរ​នៅ​ក្នុង​​អំឡុង​ជំនួប​នោះ ​ពួក​គេបាន​ពិភាក្សា​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​ចាក់​បំពេញ​ទំនប់​ទឹក​ទន្លេ​នោះ​។


​តំំណាង​ម្នាក់​មក​ពី​ធនាគារ​ពិភព​លោក​ និង​មន្ត្រី​អាមេរិក​ម្នាក់​ ក៏​បាន​ចូល​រួម​ជំនួប​នៅ​ក្រុង​គែរ​ ដែល​ជា​ជំនួប​ជុំទី​២​ នៃ​ការ​ចរចា​ចំនួន​ ៤​ ជុំ ​ដែល​នឹង​ចប់​នៅ​ក្រុង​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​២០២០​៕ Xinhua/PSA