ក្រុង​អ៊ី​ស្តង់​ប៊ុលៈ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​អា​ណា​ឌូ​ឡូ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប៉ូលិស​តួកគី​បាន​ឃុំ​ខ្លួន​មនុស្ស​ជិត​ ២០០​ នាក់​ ជុំ​វិញ​ការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ពួក​គេ​ ប្រឆាំង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​របស់​យោ​ធា​ខ្លួន​ នៅ​ក្នុង​ប្រទេស ​ស៊ី​រី​ ចាប់​តាំង​ពី​ប្រតិបត្តិ​ការ​ បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​។​


​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​អាណា​ឌូឡូ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន ​១៨៦​ នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ចំណែក​ឯ​មនុស្ស​ ២៤​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​។​


​សារ​ព័ត៌​មាន​នោះ ​បាន​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ​ មនុស្ស​ ៧៨​ នាក់​ ត្រូវ​បាន​ដោះ​លែង​ និង​ ៤០​ នាក់​ផ្សេង​ទៀត ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ចំណែក​ឯ​ពាក្យ​បណ្តឹង​ស្រប​ច្បាប់​ កំពុង​បន្ត​និតិ​វិធី​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ខុស​ច្បាប់​នោះ​​។​


​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​រឿង​ក្តី​ជា​ច្រើន​ បាន​បើក​ប្រឆាំង​ពួក​គេ​ជុំ​វិញ ​«​បង្ក​អំពើ​ភេរវ​ករ​»​ ប្រឆាំង​ប្រតិបត្តិ​ការ​នៅ​សប្តាហ៍​នេះ​ គឺ​ជា​សហ​ប្រធាន​គាំ​ទ្រ​គណ​បក្ស​ប្រជាធិប​តេយ្យ​ប្រជា​ជន​ឃើដ​ (HDP)​ គឺ​លោក​ Sezai ​Temelli​ និង​លោក​ Pervin ​Buldan​៕ SK