ក្រុង​អង់​ការ៉ាៈ ​ប្រធា​នា​ធិប​តី​តួក​គី​លោក​ រ៉េសិប​ តៃ​យីប​អេរដូ​ហ្គែន​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ទាត់​ចោល​ការ​រិះ​គន់​អំពី​កិច្ច​ព្រម​ព្រៀង​ដែន​សមុទ្រ​ ជា​មួយ​ប្រទេស ​លី​ប៊ី​ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុង​អង់​ការ៉ា​ទាម​ទារ​សិទ្ធិជុំ​វិញ​តំបន់​មួយ​ចំនួន​ធំ​ ដែល​ចង់​បាន​ដោយ​ក្រុម​ប្រទេស​ចំនួន​ផ្សេង​ទៀត​ នៅ​ក្នុង​នោះ​មាន​ប្រទេស​ក្រិក​ផង​ដែរ​។​


​កិច្ច​ព្រម​ព្រៀង​លម្អិត​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ ជា​មួយ​ប្រមុខ​រដ្ឋាភិ​បាល​បង្រួប​បង្រួម​ជាតិ​ (GNA) ​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ទ្រី​ប៉ូលី​ គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ្វា​យីដ ​អាល់-​សា​រ៉ាច​ នៅ​មិន​ទាន់​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​។​


​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​បាន​រាយ​ការណ៍​ថា​ សំណើ​ដែល​ខ្លួន​អាច​ពង្រីក​វិធាន​ការ​នៅ​ឧប​ទ្វីប​តួក​គី​នៅ​ត្រឹម​លើក​ទី​៣​ ដោយ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្វើ​ការ​ទាម​ទារ​​​អណ្តូង​ប្រេង​ដែល​បាន​រក​ឃើញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ និង​ឧស្ម័ន​បម្រុង​នៅ​ក្នុង​មហា​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាង​កើត​។​


បញ្ហា​នោះ​ អាច​នឹង​កាត់​ផ្តាច់​ការ​ទាម​ទារ​ទាំង​មូល​ដោយ​ប្រទេស ក្រិក​ ស៊ីប​ និង​អេ​ហ្ស៊ីប​។​


​លោក​ អេរដូ​ហ្គែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ក្រុង​អង់​ការ៉ា​ នៅ​មុន​ចាក​ចេញ​ឆ្ពោះ​ទៅ​ទី​ក្រុង​ឡុង​ដ៍​ថា​៖ «​វិធាន​ការ​នេះ​ គឺ​ជា​សិទ្ធិ​អធិប​តេយ្យ​របស់​ប្រទេស​លី​ប៊ី​និង​តួក​គី​»​៕ SK