ក្រុងតៃប៉ិ: ក្រុមអ្នកធ្វើយុទ្ធនាការទាមទារឯករាជ្យតៃវ៉ាន់ គ្រោងនឹងដើរក្បួនតាមផ្លូវនៅថ្ងៃសៅរ៍ ដើម្បីអ្វីដែលពួកគេសង្ឃឹមថា នឹងក្លាយជាការជួបជុំគ្នាទ្រង់ទ្រាយធំមួយ ជាការប្រឆាំងនឹងក្រុងប៉េកាំង និងជាការប្រឈមនឹងរដ្ឋាភិបាលមានបញ្ហាស្រាប់របស់កោះទេ។
ការប្រឆាំងតវ៉ានៅក្នុងក្រុងតៃប៉ិភាគកណ្តាល បានកើតឡើង ខណៈប្រទេសចិនជំរុញការទាមទារកោះប្រជាធិបតេយ្យស្វ័យគ្រប់គ្រង និងលោកស្រីប្រធានាធិបតី សៃ អ៊ីងវិន បានខិតខំប្រឹងប្រែងជំរុញឲ្យមានការប្រឆាំងក្រុងប៉េកាំង និងទាមទារឯករាជ្យ។
ដោយត្រូវបានរៀបចំដោយក្រុមថ្មីគឺ Formosa Alliance ដែលត្រូវបានគាំទ្រដោយអតីតប្រធានាធិបតីគាំទ្រឯករាជ្យ តៃវ៉ាន់លោក Lee Teng-hui និង Chen Shui-bian ការជួបជុំនោះ នឹងអំពាវនាវឲ្យមានការបោះឆ្នោតជាសាធារណ:អំពីថាតើកោះមួយនេះ គួរប្រកាសឯករាជ្យពីប្រទេសចិនជាផ្លូវការ ឬ យ៉ាងណា?
ការជួបជុំនេះ គឺជាការតវ៉ាជាទ្រង់ទ្រាយធំដ៏មានសក្តានុពលភាពជាលើកដំបូងដោយ មានការអំពាវនាវឲ្យការបោះឆ្នោតទាមទារឯករាជ្យជាបន្តបន្ទាប់ ចាប់តាំងពីកោះតៃវ៉ាន់ដំបូងគេបានក្លាយជាលទ្ធិប្រជាធិបតេយ្យ ជាង ២០ ឆ្នាំមកហើយនោះ។
ក្រុមអ្នករៀបចំ បាននិយាយថា ពួកគេមានបំណងទាក់ទាញទឹកចិត្តមនុស្សយ៉ាងតិច ១០ ម៉ឺននាក់ ឲ្យចូលរួមការជួបជុំគ្នានេះ៕