ថៃ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យ​បាន​ ៧០% នៃ​ចំនួន​ប្រជាជន​ត្រឹម​ខែ​កញ្ញានេះ​

Content image - Phnom Penh Post
​បុគ្គលិក​សុខាភិបាលនៅថៃទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅទីក្រុងបាងកក កាលពីថ្ងៃទី ២៨ កុម្ភៈ។ រូបថត AFP

ថៃ​បាន​ដាក់​គោលដៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ ១ ដូស​ឱ្យ​ ប្រជាជន​នៅ​ក្នុង​ប្រទេស​ខ្លួន​ឲ្យ​បាន​ ៧០% ត្រឹម​ខែ​កញ្ញា។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​លោក Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ ដោយ​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ពុធ។

ប្រទេស​អាស៊ីអាគ្នេយ៍​ មិន​ទាន់​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដោយ​ចាក់​តាម​ក្រុម​មនុស្ស​អាទិភាព​នីមួយៗ​។ ចាប់​តាំង​ពី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កាល​ពី​ខែ​មីនា​មក ថៃ​ចាក់​បាន​ ១,៥ លាន​នាក់​ហើយ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​បុគ្គលិក​សុខាភិបាល ហើយ​ប្រើប្រាស់​វ៉ាក់សាំង Sinovac។

អាជ្ញាធរ​ថៃ​បាន​អនុញ្ញាតឱ្យ​​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ៤ ប្រភេទ​ដែល​មាន​ដូច​ជា វ៉ាក់សាំង​ក្រុមហ៊ុន​ចិន Sinovac, វ៉ាក់សាំង​អង់គ្លេស AstraZeneca, វ៉ាក់សាំង​អាមេរិក Johnson & Johnson និង​ Moderna៕

ហ៊ីម រដ្ឋា

ព័ត៌មានថ្មីៗ