ក្រុងបាងកកៈ​ ក្រុម​អ្នក​នយោបាយ​នាំ​មុខ​គេ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ ថៃ ​ត្រូវ​តែ​រៀបចំ​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ​ ប្រសិន​បើ​ប្រទេស​នេះ​ ចង់​កាត់​បន្ថយ​វិសមភាព​​សង្គម​ និង​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ធំ​ឡើង​នោះ​។


មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ លោក ​អាភី​ស៊ីត ​វេចាជីវ៉ា ​បាន​ថ្លែង​ប្រាប់​​សិក្ខា​សាលា​មួយ​ នៅ​ឯ​សាកល​វិទ្យាល័យ​ Srinakharinwirot ថា៖ «​គ្មាន​នរណា​ម្នាក់​បដិសេធ​ថា ភាព​មិន​ស្មើ​គ្នា​ គឺ​ជា​​បញ្ហា​រចនា​សម្ព័ន្ធ​មួយ» ហើយ​ភាព​មិន​ស្មើ​គ្នា​នេះ ​បន្ត​ដំណើរការ​​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេក​វិទ្យា​យ៉ាង​ឆាប់​រហ័ស​នោះ​។

លោក​ អាភី​ស៊ីត ​បាន​ថ្លែង​ថា៖​​​​ «រដ្ឋាភិបាល​នេះ ឈប់​​​មើល​តួលេខ GDP ​ទៀត​ហើយ​ហើយ​និង ភាព​ជោគ​ជ័យ​របស់​ខ្លួន​​ ក៏​លែង​ពឹង​ផ្អែក​ទៅ​លើ​ការ​កើនឡើង​ និង​ធ្លាក់​ចុះ​ដែរ​​» ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​នេះ ​ធ្វើ​វិមជ្ឈការ​អំណាច​ពី​អ្នក​មាន​ចំណូល​ខ្ពស់​ទៅ​អ្នក​មាន​ចំណូល​​ទាប​​​។


លោក​ អាភី​ស៊ីត​ គឺ​ជា​អ្នក​នយោបាយ​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ជា​ច្រើន​ដែល​បាន​ចូល​រួម​​សិក្ខា​សាលា​នោះ​ ដែល​បាន​​​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​សម្រាប់​ក្រុម​បេក្ខជន​ដែល​​មាន​សក្តានុពល​ភាព​ទាំង​ ១០ ​រូប​​មក​​ពី​គណបក្ស​នយោបាយ​ទាំង​ ១០ ​ដើម្បី​បញ្ចេញ​គំនិត​យោបល់​របស់​ពួក​គេ​ ​ដោះ​ស្រាយ​បញ្ហា​ការងារ​លំបាក​ៗ ​ក្នុង​គោល​បំណង​បញ្ចប់​វិសមភាព​នោះ​។


លោក​ អាភី​ស៊ីត ​វេចាជីវ៉ា បាន​ថ្លែង​ទៀត​ថា​ អ្នក​នយោបាយ​ភាគ​ច្រើនបាន​គាំទ្រ​ និង​​​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​​​​រចនា​សម្ព័ន្ធ​សង្គម​៕ BKP/SK