ក្រុង​គូឡាឡាំពួ៖ ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​​​ថ្លែង​ថា ​ប្រទេស ​ម៉ាឡេស៊ី ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឃាត់​ខ្លួន​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ​២០២ ​នាក់ ​ដែល​បាន​មក​ដល់​ដោយ​ខុស​ច្បាប់​តាម​ទូក​ដោយ​បាន​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ថា ​ក្រុម​ជួញ​ដូរ​មនុស្ស​ធ្វើ​សកម្មភាព​ជា​ថ្មី​ ថ្វី​បើ​មាន​ការ​រាល​ដាល​វីរុស​កូរ៉ូណា​ក្តី​។ ​


លោកស្រី​ ហ្សូលីនដា រ៉ាមលី​ អនុ​ប្រធាន​នៃ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ដែន​សមុទ្រ​ម៉ាឡេស៊ី​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​ទូក​នេសាទ​ធំ ១ គ្រឿង​ បាន​ដឹក​ជន​ចំណាក​ស្រុក​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​កោះ​រមណីយដ្ឋាន​ឡាងកាវី​ភាគ​ខាង​ជើង​។


ប្រទេស ​ម៉ាឡេស៊ី​ គឺ​ជា​ទិសដៅ​អំណោយ​ផល​សម្រាប់​ក្រុម​ជន​ចំណាក​ស្រុក​មក​ពី​មីយ៉ាន់ម៉ា​ជា​ប្រទេស​ភាគ​ច្រើន​កាន់​សាសនា​មូស្លីម​ ដែល​មាន​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​យ៉ាង​ច្រើន​រស់នៅ​។


ដោយ​មាន​ឱកាស​តិច​តួច​ទទួល​បាន​ការងារ​ធ្វើ ​និង​ការ​អប់រំ​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ឬ​ជំរំ​ជន​ភៀស​ខ្លួន​នានា​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ជន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ បាន​ព្យាយាម​ទៅ​ដល់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគេ្នយ៍។


លោកស្រី ​ហ្សូលីនដា​ បាន​ថ្លែង​ថា ​ជន​ចំណាក​ស្រុក​ទាំង​នោះ ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ ដើម្បី​សាក​សួរ​​ហើយ​និង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អន្តោប្រវេសន៍​។


លោកស្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ ​«អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង​របស់​ជន​​ចំណាក​ស្រុក​​ថា ​មាន​មនុស្ស​ ៣ នាក់ ​គឺ​ម្ចាស់​ទូក​ និង​អ្នក​ធ្វើ​ការ ​២ នាក់​ គឺ​ជា​អ្នក​គ្រប់គ្រង​ក្រុម​រត់​ពន្ធ​មនុស្ស​»៕ AFP/PSA