ក្រុងព្យុងយ៉ាង៖ លោក ផាក ចុង-ចូន នាយអគ្គសេនាធិការនៃកងទ័ពរបស់ប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េ (DPRK) បានថ្លែងកាលពីថ្ងៃពុធថា លោកមានការខកចិត្ត ដោយបានឮសម្តីរបស់លោកប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារដែលលោក បាននិយាយថា លោកអាចប្រើប្រាស់កម្លាំង DPRK។
លោកបានថ្លែងថា៖ «ខ្ញុំបានឮថាលោកប្រធានាធិបតីអាមេរិករូបនេះបានថ្លែងដោយការអាក់អន់ចិត្តចំពោះ DPRK កាលពីថ្ងៃទី ៣ ខែធ្នូ នៅក្នុងអំឡុងជំនួបអង្គការណាតូនៅចក្រភពអង់គ្លេស។
លោកបានថ្លែងទៀតថា តាមលក្ខណៈបច្ចេកទេសនោះ DPRK និងអាមេរិក នៅតែធ្វើសង្គ្រាម និងស្ថានភាពនៃបទឈប់បាញ់អាចក្លាយទៅជាចម្លោះប្រដាប់អាវុធពេញទំហឹងនៅពេលណាមួយដោយចៃដន្យ។
លោក ផាក ក៏បានថ្លែងថា កងទ័ពរបស់អាមេរិកបានបង្ហាញសកម្មភាពយោធាខុសប្លែកពីធម្មតានាពេលថ្មីៗនេះ ដោយបានយក DPRK ជាគោលដៅ ហើយយើងកំពុងធ្វើការវិភាគពីផលប៉ះពាល់ពីសកម្មភាពយោធាទាំងនោះ អាចមានទៅលើសន្តិសុខរបស់ DPRK ហើយយើងក៏ត្រៀមខ្លួនដោះស្រាយបញ្ហនេះដែរ។
លោកនាយអគ្គសេនាធិការកងទ័ពរបស់ប្រជាជនបានថ្លែងទៀតថា៖ «ខ្ញុំសូមបញ្ជាក់នៅទីនេះឲ្យច្បាស់ថា ប្រសិនបើអាមេរិក ប្រើកម្លាំងប្រដាប់អាវុធប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េនោះ យើងក៏នឹងធ្វើសកម្មភាពឆ្លើយតបជាបន្ទាន់ទៅតាមកម្រិតណាមួយ ដែលអាចធ្វើទៅបានដែរ»៕ Xinhua/PSA