ក្រុង​វែលីង​តោនៈ ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ Jacinda ​Ardern ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​នូវែលសេឡង់​ នឹង​ចាប់​ផ្តើម​ធ្វើ​ការ​កាត់​បន្ថយ​បេសកកម្ម​គ្មាន​ការ​ប្រយុទ្ធ​របស់​ខ្លួន​នៅ​ប្រទេស ​អ៊ីរ៉ាក់ ​នៅ​ខែ​ក្រោយ​ ហើយ​នាំ​យក​កង​កម្លាំង​ចុង​ក្រោយ​របស់​ខ្លួន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ​នៅ​ត្រឹម​ពាក់​កណ្តាល​ ឆ្នាំ​ ២០២០ ខាង​មុខ​។ ​


ក្រុង​វែលីងតោន ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ស្តីអំពី​បេសកកម្ម​បណ្តុះបណ្តាល ​«​ទាហាន​ត្រៀម​ប្រយុទ្ធ​» ​នៅ​ឆ្នាំ ​២០១៥​ ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​(ISF) ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​។


លោកស្រី​​ Jacinda ​Ardern ​បាន​ថ្លែង​ថា​ ក្រុម​កង​កម្លាំង​តូចៗ​នោះ​ បច្ចុប្បន្ន​មាន ​៩៥ ​នាក់​ ដែល​បាន​កំពុង​ធ្វើ​ការ​ជា​មួយ​កង​ទ័ព​អូស្ត្រាលី​នៅ​មូលដ្ឋាន​យោធា​តាជី​នៅ​ក្រុង​បាដាដ​ភាគ​ខាង​ជើង​ បាន​បំពេញ​បេសកកម្ម​របស់​ពួក​គេ​ បាន​​យ៉ាង​ពេញ​លេញ​។​


លោក​ស្រី​ Jacinda ​Ardern ​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​ទាហាន​ខ្លួន​មក​ប្រទេស ​អ៊ីរ៉ាក់ ​នោះ​ វា​ក៏​ដល់​ពេល​ត្រូវ​ត្រឡប់​ទៅ​វិញ​ដែរ​» ​ដោយ​លោកស្រី​​បាន​បន្ថែម​ថា ​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​ISF​ ត្រូវ​បាន​បណ្តុះបណ្តាល​នៅ​ក្នុង​មូលដ្ឋាន​នោះ។​


«​កង​កម្លាំង​ប្រទេស ​នូវែលសេឡង់ ​និង​ប្រទេស ​អូស្ត្រាលី ​នៅ​មូលដ្ឋាន​យោធា​តាជី​ បាន​ខំ​ប្រឹង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ មិនមែន​គ្រាន់​តែ​ផ្តល់​ជូន​ការ​បណ្តុះបណ្តាល​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​បាន​ធានា​ផង​ដែរ​ថា ​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ ISF ​ត្រូវ​បាន​ការពារ​ទីតាំង​បាន​យ៉ាង​ល្អ​ ដើម្បី​ធ្វើ​ការ​ប្តេជ្ញាចិត្ត​គ្រប់គ្រង​មូលដ្ឋាន​យោធា​តាជី​​នៅ​ថ្ងៃ​អនាគត បន្ត​ទៅ​ទៀត​»​។


លោកស្រី ​បាន​ថ្លែង​ថា ​កង​កម្លាំង​នូវែលសេឡង់​មួយ​ចំនួន​នៅ​មូលដ្ឋាន​តាជី​ នឹង​ធ្លាក់ចុះ​នៅ​ត្រឹម ​៧៥ ​នាក់​នៅ​ខែ​ក្រោយ​ បន្ទាប់​មក ៤៥ ​នាក់ ​នៅ​ខែ ​មករា​ ឆ្នាំ​ ២០២០​៕​ AFP/SK