ក្រុង​វែលីង​តោនៈ ​ប្រទេស ​នូវែលសេឡង់ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រៀបចំ​ផែនការ​ប្រមូល​ទិញ​អាវុធ​វិញ​ ដែល​មាន​គោល​បំណង​ចង់​បោស​សម្អាត​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាវុធ​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម​អ្នក​ប្រើ​អាវុធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​វិហារ​សាសនា​គ្រិស្ត ​ដែល​បាន​បណ្តាល​ឲ្យ​អ្នក​កាន់​សាសនា​មូស្លីម ​៥១ ​នាក់​ស្លាប់​។​


លោកស្រី​នាយក​រដ្ឋមន្ត្រី​ ​Jacinda Ardern​ បាន​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មនុស្ស ​១៥ ​នាក់​បាន​ស្លាប់ ​កាល​ពី​ខែ ​មីនា​ ដែល​ច្បាប់​គ្រប់គ្រង​អាវុធ​របស់​ប្រទេស​ នូវែលសេឡង់ ​នឹង​ត្រូវ​រឹត​បន្តឹង​ ហើយ​រដ្ឋាភិបាល​របស់​លោកស្រី​បាន​ប្រញាប់​ប្រញាល់​ធ្វើ​ការ​កែប្រែ​ច្បាប់​នៅ​ក្នុង​រយៈពេល​ត្រឹម ៣ ​ខែ​ប៉ុណ្ណោះ​។​


មន្ត្រី​ប៉ូលិស​លោក​ Stuart Nash ​បាន​ថ្លែង​ថា ​ការ​ប្រមូល​ទិញ​អាវុធ​វិញ ​និង​ការ​លើកលែង​ទោស​មាន​គោលដៅ​មួយ​ដើម្បី​លុប​បំបាត់​អាវុធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​នេះ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ជា​ដាច់​ខាត​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​នៅ​ព្រះវិហារ​ Al Noor​ និង​ Linwood​នោះ​។​


បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មនុស្ស ​គឺលោក​ Brenton Tarrant​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ប្រើប្រាស់​អាវុធ​ធុនធ្ងន់​ចំនួន ​៥ ​ដើម​ នៅ​ក្នុង​នោះ​មាន​អាវុធ​យោធា​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ ​២ ​ដើម ​(MSSAs)​ បាន​វាយ​ប្រហារ​ទៅ​លើ​ព្រះ​វិហារ​គ្រិស្ត ​២ ​កន្លែង​ផង​ដែរ​៕ AFP/SK