ក្រុង​ដាក្កាៈ​ លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ Shei kh Hasina ​រិះគន់​មីយ៉ាន់ម៉ា​ជុំវិញ​ការ​ពន្យារពេល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​នោះ​។​


ជន​រ៉ូហ៊ីងយ៉ា​ប្រហែល​ ៧៤ ​ម៉ឺន​នាក់​ បាន​ស្នាក់​នៅ​ក្នុង​កន្លែង​ស្អុយ​កខ្វក់​ ក្នុង​ជំរំ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ណែនណាន់​តាន់តាប់​នៅ​បង់ក្លាដែស​ ក្រោយ​ពី​យោធា​មីយ៉ាន់ម៉ា​បាន​បណ្តេញ​ពួក​គេ​នៅ​តាម​ព្រំដែន​នៅ​ក្នុង​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​​កាល​ពី​ឆ្នាំ ​២០១៧​។​

មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន​នៅ​តែ​ភ័យ​ខ្លាច​អំពី​សុវត្តិភាព​ របស់​ពួក​គេ​ ប្រសិន​បើ​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​ ជា​ទី​ដែល​ជន​មូស្លីម​ភាគ​តិច ​បាន​ប្រឈម​មុខ​នឹង​ការ​បង្រ្កាប​​យ៉ាង​​ធ្ងន់ធ្ងរ​​​ ជា​ច្រើន​ទសវត្ស​រ៍។ ​


ប៉ុន្តែ​ការ​អត្ថាធិប្បាយ​​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​អត់ធ្មត់​របស់​បង់ក្លាដែស​នេះ មាន​ដែន​កំណត់​។​


រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​រ៉ូហ៊ីងយ៉ា​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧​ ប៉ុន្តែ​ជាក់​ស្តែង​រហូត​មក​ទល់​ពេល​នេះ​មិនមាន​ជន​រ៉ូហ៊ីងយ៉ា​ណា​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​​ទេ​៕ AFP/SK