ក្រុង​បាងកកៈ ​ប្រធាន​ក្រុម​ប្រឹក្សា​រាជវាំង​ថៃ​ ​និង​ជា​បុរស​រដ្ឋ ​លោក​ ព្រិម ធីសុឡានុន​ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក ​ប្រាយុធ ចាន-អូចា ​ ស្អាតស្អំ ​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ​ខណៈ​លោក​បាន​បើក​និវេសនដ្ឋាន​របស់​លោក ​ដើម្បី​ស្វាគមន៍​ក្រុម​អ្នក​មក​ជូនពរ​សព្ទសាធុការ​មហា​សង្ក្រាន្ត​​។​


លោក​ឧត្តម​សេនីយ៍​ ព្រិម​ ធីសុឡានុន​ ​កំពុង​ថ្លែង​ ខណៈ​លោក​ឧត្តម​សេនីយ៍​ ប្រា- យុធ​ ចាន-អូចា​ បាន​ដឹកនាំ​គណៈ​រដ្ឋមន្ត្រី ​និង​ក្រុម​មេ​ដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រមុខ​ប៉ូលិស​ជាតិ ​ដើម្បី​សម្តែង​ ការ​គោរព​របស់​ពួក​គេ ​នៅ​ឯ​និវេសនដ្ឋាន​ស៊ីសៅធៀវ​របស់​លោក​ ហើយ​​ស្នើសុំ​ឲ្យ​លោក​ជូនពរ​ដល់​ពួក​គេ​នៅ​ថ្ងៃ​បុណ្យ​មហា​សង្ក្រាន្ត​ទៅ​តាម​ប្រពៃណី​ថៃ​ ផង​ដែរ​។​


លោក​ឧត្តម​សេនីយ៍​ ព្រិម ធីសុឡានុន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​និយាយ​ដោយ​ជឿជាក់​ទាំង​ស្រុង​ចំពោះ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ គឺ​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ ​ពី​ព្រោះ​ពួក​គេ​ពិត​ជា​ធ្វើ​ការ​ដើម្បី​​ប្រជាជន​ថៃ​ជា​ទូទៅ​​។


ប្រជាជន​ស្លូត​ត្រង់​ ត្រូវ​តែ​មាន​ទស្សន​វិស័យ​ច្បាស់​លាស់​​​ និង​ធ្វើ​ការ​ឲ្យ​មនុស្ស​ផ្សេង​ទៀត ​មិនមែន​សម្រាប់​ពួក​គេ​ខ្លួន​ឯង ​ឬ​ការពារ​​តែ​សាច់​ញាតិ​ជិត​ស្និទ្ធ​របស់​ពួក​គេ​នោះ​ឡើយ​។​ នេះ មាន​​ន័យ​​ថា​ ប្រជាជន​ត្រូវ​តែ​ចេះ​គោរព​ស្រឡាញ់​គ្នា​»៕ BKP/SK