បុរីញូវយ៉ក: កាលពីថ្ងៃអង្គារ ប៉ាឡេស្ទីនទទួលបានការគាំទ្រដើម្បីដឹកនាំប្លុកប្រទេសកំពុងអភិវឌ្ឍន៍នៅឯអង្គការសហប្រជាជាតិ ដោយបានធ្វើឲ្យកាន់តែមានភាពល្បីល្បាញនៅអង្គការពិភពលោកមួយនេះ ថ្វីបើមានការប្រឆាំងជំទាស់ពីអាមេរិកក្តី ។
មហាសន្និបាត បានបោះឆ្នោតដើម្បីផ្តល់សិទ្ធិបណ្តោះអាសន្នដល់ប៉ាឡេស្ទីនក្នុងនាមជារដ្ឋអង្កេតការណ៍ ដើម្បីធ្វើជាប្រធាននៃក្រុមប្រទេស៧៧បូកចិនជាប្លុកមួយដែលមានប្រទេសរហូតដល់១៣៤នៅនៅឯអង្គការសហប្រជាជាតិ។
សេចក្តីសម្រេចចិត្ត ដែលត្រូវបានព្រាងឡើងដោយប្រទេសអេហ្ស៊ីប ត្រូវបានអនុម័តដោយ សំឡេងការបោះឆ្នោត១៤៦ទល់ និង៣ ដោយអនុប្បវាទ ១៥សំឡេង។ អាមេរិក អ៊ីស្រាអ៊ែល និងអូស្រ្តាលី គឺជាប្រទេស៣ប៉ុណ្ណោះ ដែលប្រឆាំងជំទាស់សេចក្តីសម្រេចនោះនៅក្នុងមហាសន្និបាតដែលចូលរួមដោយប្រទេសចំនួន១៩៣។
ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រីនីកគី ហាលី បានចាត់ទុកសេចក្តីសម្រេចនោះថាជាកំហុសរបស់អ.ស.ប.ដោយបានបញ្ជាក់ថាប៉ាឡេស្ទីនមិនមែនជារដ្ឋសមាជិករបស់ អ.ស.ប. និងមិនគួរត្រូវបានផ្តល់ឯកសិទ្ធិ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិនោះទេ៕ SK