ក្រុងហុងកុងៈ ប៉ូលិសហុងកុងកាលពីថ្ងៃសៅរ៍ បានចាត់ទុកការដាក់របំាងបិទស្នាក់ការរបស់ខ្លួនថាខុសច្បាប់ ក្រោយពីមានការឡោមព័ទ្ធអស់រយៈពេល ១៥ ម៉ោង ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានអំពាវនាវឲ្យមេដឹកនាំគាំទ្រក្រុងប៉េកាំង ចុះចេញពីតំណែង។
ក្រុមអ្នកតវ៉ាវ័យក្មេងជាច្រើនពាន់នាក់ បានឡោមព័ទ្ធស្នាក់ការប៉ូលិសទាំងមូលកាលពីថ្ងៃសុក្រ និងបានបំបែកជាក្រុមតូចៗអស់ជាច្រើនម៉ោងកាលពីព្រឹកថ្ងៃសៅរ៍ ហើយជាការបង្ហាញឲ្យឃើញពីការធ្វើបាតុកម្មដោយហិង្សាចុងក្រោយបំផុតនៅទូទាំងក្រុងហុងកុងនោះ។
នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវបានញាំញីដោយចលាចលនយោបាយយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីក្រុង ហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យប្រទេស ចិន ដីគោកគ្រប់គ្រងវិញកាលពីឆ្នាំ ១៩៩៧។
មានមនុស្សរាប់លាននាក់ បានដង្ហែក្បួននៅក្នុងខែនេះ ដើម្បីប្រឆាំងច្បាប់ស្នើសុំដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅឲ្យប្រទេស ចិន ដីគោក។
ក្រុមមន្ត្រីប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូកាលពីសប្តាហ៍មុន ដើម្បីបោសសម្អាតក្រុមអ្នកតវ៉ានៅអំឡុងពេលធ្វើបាតុកម្មដ៏ធំមួយទៀត នៅខាងក្រៅសភាក្រុងហុងកុង ដោយបង្កឲ្យមានការខឹងសម្បាកាន់តែខ្លាំងឡើងទៅលើប៉ូលិស។
ការបង្កឲ្យមានរលកតវ៉ាថ្មីៗព្យាយាមដោយប្រធាននាយកប្រតិបត្តិ គឺលោកស្រី Carrie Lam ដើម្បីអនុម័តឲ្យបង្កើតច្បាប់ធ្វើបត្យាប័នគាំទ្រដោយក្រុងប៉េកាំងនោះ៕ AFP/SK