កោះឡេសប៊ូស៖ កោះជាច្រើនរបស់ប្រទេស ក្រិក បានរៀបចំជំរំទទួលយកជនចំណាកស្រុកយ៉ាងច្រើនកាលពីថ្ងៃពុធបានចាប់ផ្តើមធ្វើការតវ៉ាមួយថ្ងៃ ដោយបានទាមទារឲ្យយកក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ចេញពីទីនោះជាបន្ទាន់។
ប្រជុំកោះឡេសប៊ុស ដូចជាកោះសាមូស និងកោះឈូ ក្រុមជនចំណាកស្រុកនៅលើកោះទាំងនោះ បានធ្វើកូដកម្មទ្រង់ទ្រាយធំមួយ ដោយបានបិទទ្វារការិយាល័យសាធារណៈ ដោយមានការធ្វើបាតុកម្មនៅតាមដងផ្លូវ គ្រោងធ្វើឡើងនៅពេលល្ងាច។
«យើងចង់វិលត្រឡប់ទៅកោះរបស់យើងវិញ យើងចង់វិលត្រឡប់ទៅរស់នៅលើកោះនោះវិញ» គឺជាពាក្យស្លោកធំៗសរសេរនៅពេលធ្វើការតវ៉ារបស់ពួកគេ។
នៅក្នុងជំរំមូរៀរដ៏ធំបំផុតនៅលើកោះឡេសប៊ូស មានក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៩ ០០០ នាក់ នៅក្នុងជំរំមួយដែលអាចដាក់មនុស្សបានចំនួន ២ ៨៤០ នាក់។
ស្ថានការណ៍នៅទីនោះ មានលក្ខណៈធ្ងន់ធ្ងរប្រហាក់ប្រហែលទៅនឹងស្ថានការណ៍នៅលើកោះមួយចំនួនផ្សេងទៀត ហើយលក្ខខណ្ឌរស់នៅត្រូវបានគេរិះគន់ដដែល ដោយក្រុមសិទ្ធិមនុស្ស និងក្រុមគ្រូពេទ្យសប្បុរសធម៌។
រដ្ឋាភិបាលបានប្រកាសផែនការផ្សេងៗនៅក្នុងខែវិច្ឆិកា ដើម្បីសាងសង់ជំរំធំជាងនេះនៅកោះឡេសប៊ូស ជីអូស សាមូស កូស និងលើរ៉ូស ជាទីដែលមានជនចំណាកស្រុក និងភៀសខ្លួនសរុបទាំងអស់ជិត ៤ ២០០ នាក់ ហើយជាទីដែលមានការផ្ទុះអំពើហិង្សាជាញឹកញាប់។
ប៉ុន្តែផែនការទាំងនោះត្រូវបានប្រឆាំងយ៉ាងដាច់អហង្ការ ដោយក្រុមមន្ត្រីក្នុងតំបន់ដែលចង់ឲ្យមានជំរំតូចៗ ក្រោយពីបានរៀបចំទទួលយកក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ឲ្យរស់នៅកាលពី ៥ ឆ្នាំមុន៕ AFP/SK