ក្រុងមិចកាៈ ប្រជាពលរដ្ឋម៉ូស្លីមជាង ២ លាននាក់ ជុំវិញពិភពលោក បានចាប់ផ្តើមពិធីជួបជុំធម្មយាត្រាហាជី ប្រចាំឆ្នាំ កាលពីថ្ងៃអាទិត្យ នៅអារ៉ាប៊ី សាអ៊ូឌីតដែលជាពិធីជួបជុំមួយក្នុងចំណោមពិធីជួបជុំប្រចាំឆ្នាំធំបំផុតរបស់ពិភពលោកនៅក្នុងប្រទេសមួយ ដែលកំពុងធ្វើការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក។
ព្រះរាជាណាចក្រអភិរក្សជ្រុលនិយមនេះ ដែលសាសនានៅតែជាកម្លាំងនាំផ្លូវ ខណៈកំពុងមានកំណែទម្រង់សង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំង បានប្រមូលធនធានជាច្រើនសម្រាប់ការធ្វើដំណើររយៈពេល៦ថ្ងៃ ដែលជាសរសរស្តម្ភមួយក្នុងចំណោមសរសរស្តម្ភទាំងប្រាំរបស់អ៊ីស្លាម។
បុរសជនជាតិបារាំងម្នាក់ឈ្មោះ Soliman Ben Mohri បានថ្លែងថា៖ «វាជាក្តីសុបិនរបស់រាល់ជនជាតិមូស្លីមគ្រប់រូបក្នុងការមកទីនេះមកក្រុងមិចកា »។
បុរសអាយុ៥៣ឆ្នាំនេះបានប្រាប់ AFP ថា៖ «វាគឺជាការធ្វើដំណើរដ៏សំខាន់បំផុត។ អ្វីដែលធ្វើឲ្យខ្ញុំបារម្ភគឺការត្រឡប់ទៅរកជីវិតធម្មតារបស់ខ្ញុំ។ សម្រាប់ពេលឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅក្នុងសុបិនមួយ»។
រាល់ជនជាតិម៉ូស្លីមគ្រប់រូប ត្រូវបានតម្រូវឲ្យធ្វើដំណើរទៅចូលរួមពីធិបុណ្យហាជីនេះ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិត៕ PS