កាលពី​ថ្ងៃ​សៅរ៍​ទី ១៧ មេសា​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយថា សហគមន៍​អន្តរជាតិ​ត្រូវ​កំណត់​ខ្សែបន្ទាត់​ក្រហម​ច្បាស់​ជាមួយ​រុស្ស៊ី​ដោយ​ត្រៀមខ្លួន​ក្នុង​ការដាក់​ទណ្ឌកម្ម​ក្នុង​ករណី​ដែលមាន​ឥរិយាបថ​មិន​សមស្រប​ណាមួយ។


កាលពី​ថ្ងៃទី ៩ មេសា​លោក Macron និង​អធិកាបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាស​គាំទ្រ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky និង​បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​របស់ខ្លួន​ចេញពី​តំបន់​ព្រំដែន។


ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​កើតឡើង​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​រុស្ស៊ី​បាន​ពង្រាយ​កងទ័ព​នៅតាម​ព្រំដែន។ ប្រទេស​រុស្ស៊ី​ត្រូវបាន​គេ​ជឿថា បាន​ដាក់​ពង្រាយ​ទាហាន​រាប់ពាន់នាក់​នៅ​ជិត​ព្រំដែន​របស់​ប្រទេស​ខ្លួន​ជាមួយ​អ៊ុយក្រែន និង​នៅ​គ្រីមា។