ក្រុង​ម៉ានីលៈ ​អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន ​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​ Rodrigo Duterte បាន​ចេញ​បញ្ជា​ឲ្យ​នាវា​ដឹក​សំរាម​រាប់​ពាន់​តោន​ដែល​ត្រូវ​បាន​គេ​ចាក់​នៅ​ក្នុង​ប្រទេស ​ហ្វីលីពីន ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ​ ​​ត្រឡប់​ទៅ​ប្រទេស ​កាណាដា ​វិញ​ ប៉ុន្តែ​ក្រុង​អូតាវ៉ា​បាន​ប្រកាស​​ការ​រៀបចំ​ឲ្យ​ ដើម្បី​ដឹក​ត្រឡប់​វិញ​​​នោះ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ការ​ទូត​កើត​ឡើង​។


អ្នក​​នាំពាក្យ​របស់​លោក​ Duterte បាន​​ព្រមាន​ថា ប្រសិន​បើ​ក្រុង​​អូតាវ៉ា​​​​នឹង​មិន​​ទទួល​យក​ការ​​​ដឹក​សំរាម​​នោះ​ទៅ​វិញ​​ទេ​​ សំរាម​ទាំង​អស់​នោះ ​​នឹង​​ត្រូវ​​​​ដឹក​យក​ទៅ​ចាក់​នៅ​ក្នុង​​​​​ដែន​ទឹក​របស់​កាណាដា​​ជាក់​មិន​ខាន។​​

សំរាម​ទាំង​នោះ​ត្រូវ​បាន​រក្សា​ទុក​រាប់​សិប​កុង​តឺន័រ​ ដែល​ក្រុមហ៊ុន​កាណាដា​មួយ​ បាន​ដឹក​ទៅ​ប្រទេស ​ហ្វីលីពីន ​កាល​ពី​ឆ្នាំ ​២០១៣​ និង ​២០១៤​ ដោយ​សង្ឃឹម​ថា ​សម្រាប់​យក​មក​កែច្នៃ ​និង​ដើម្បី​យក​មក​ប្រើប្រាស់​ធ្វើ​អ្វី​មួយ​នោះ​បែរ​ជា​យក​មក​ទុក​ចោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​វិញ​។​


កាល​ពី​សប្តាហ៍​មុន ​ក្រុង​ម៉ានីល ​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យ​ចេញ​ពី​ក្រុង​អូតាវ៉ា​ ដោយសារ​តែ​ប្រទេស ​កាណាដា បាន​ខក​ឱសាន​វាទ​​​​នៅ ​១៥​ ខែ ​ឧសភា​ ​មិន​បាន​ដឹក​សំរាម​ទាំង​នោះ​ត្រឡប់​វិញ​​។​


អ្នក​នាំ​ពាក្យ​របស់​លោក​ Duterte ​គឺ​លោក​ Salvador Panelo ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​នៅ​ពេល​ហេតុផល​មួយ​នៃ​ការ​ពន្យារពេល​ដែល​ធ្វើ​ឲ្យ​ថ្នឹង​ថ្នាក់​ចិត្ត​នេះ​ លោក​ប្រធានាធិបតី​ បាន​បញ្ជា​ឲ្យ​ការិយាល័យ​របស់​លោក​ប្រើប្រាស់​នាវា​ដឹក​ជញ្ជូន​ឯកជន​មួយ​ ដែល​នឹង​ជិត​ផុត​ច្បាប់​កំណត់​នោះ​​ឲ្យ​នាំ​យក​សំរាម​​ទៅ​ប្រទេស ​កាណាដា ​​វិញ​។​


«ប្រសិន​បើ​កាណាដា​ មិន​ទទួល​យក​សំរាម​នោះ​ទេ​ យើង​នឹង​ចាក់​សំរាម​​នៅ​ក្នុង​ដែន​ទឹក»៕ AFP/SK