ក្រុងតេអេរ៉ង់ៈ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ ​បាន​រាយ​ការណ៍​ថា ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​លើ​ប៉ុស្តិ៍​​ប៉ូល​លិស​មួយ​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៣​ នាក់​​ស្លាប់​ នៅ​ក្រុង​កំពង់​ផែ​ Chabahar ​នៅ​​អីុរ៉ង់​អា​គ្នេយ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។


ទូរទស្សន៍​រដ្ឋ​នោះ​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ មនុស្ស​ជា​ច្រើន​នាក់​ ត្រូវ​ក៏​បាន​រង​របួស​ផង​ដែរ​នៅ​ក្នុង​ការ ​«​វាយ​ប្រហារ​ភេរវ​កម្ម​» នោះ។​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​IRNA​ បាន​ថ្លែង​ថា ​វា ​គឺ​ជា​ការ​បំផ្ទុះគ្រាប់​បែកនៅ​ក្នុង​រ​ថយន្ត។

ខេត្ត ​Sistan-Baluchistan​ ជាទី​ដែល​ការ​វាយ​ប្រហារ​នោះ ​បាន​កើត​ឡើង​ គឺ​ជា​​ចំណុច​ផ្ទុះ​អំពើ​ហិង្សា​មួយ​ ដោយ​ក្រុម​បំបែក​ខ្លួន​ Baluchi​ មាន​មូល​ដ្ឋាន​នៅ​ប៉ាគី​ស្ថាន​ និង​ក្រុម​ជីហាដ​ ធ្វើ​ការ​វាយ​ប្រហារ​ឆ្លង​ព្រំ​ដែន​៕ SK