ក្រុងសេអ៊ូល៖ មន្ត្រីរបស់លោកបានថ្លែងថា នាយសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ប៉ាក់ ហាន់គី បានអំពាវនាវឲ្យត្រៀមលក្ខណៈប្រុងជើងការកាលពីថ្ងៃចន្ទ នៅអំឡុងពេលការចុះត្រួតពិនិត្យអង្គភាពសន្តិសុខនៅតាមព្រំដែនរបស់លោក នៅជិតសមុទ្រលឿង។
យោងតាម JCS បានឲ្យដឹងថា គោលបំណងនៃការធ្វើទស្សនកិច្ចនោះ គឺដើម្បីត្រួតពិនិត្យនៅកន្លែងខ្សែត្រៀមជួរមុខ ហើយបានជំរុញឲ្យយោធានៅក្នុងអង្គភាពទទួលបន្ទុកផ្នែកព្រំដែនសមុទ្រ និងឃ្លាំមើលនៅតាមមាត់ទន្លេនៅជិតព្រំដែនសមុទ្រភាគខាងលិច ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មី Lunar New Year នៅពេលខាងមុខនេះ។
លោក ប៉ាក់ ហាន់-គី បានថ្លែងថា៖ «វាចាំបាច់ត្រូវឲ្យកងកម្លាំងរបស់យើងត្រូវមានសមត្ថភាពឆ្លើយតបទៅនឹងឧប្បត្តិហេតុកើតឡើងនៅពេលណាមួយ តាមរយៈកម្រិតសមត្ថភាពអនុវត្តនៃការអប់រំ និងការបណ្តុះបណ្តាល» ដោយបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ត្រូវធ្វើទៅតាមលទ្ធភាពរបស់ខ្លួន «ហើយធ្វើយ៉ាងណាត្រូវតែយកឈ្នះឲ្យបានមុនធ្វើសង្គ្រាម»៕ Yonhap/SK