ក្រុងការ៉ាកាស:ប្រ​មុខ​សិទ្ធិ​មនុស្ស​ UN​ លោក​ស្រី Michelle Bachelet​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​អំពាវ​នាវ​ឲ្យ​វ៉េណេ​ស៊ុយ​អេឡា​ដោះ​លែង​ក្រុម​ប្រឆាំង​ដែល​ជាប់​ពន្ធ​នា​គារ​ឲ្យ​មាន​សេរី​ភាព​ និង​បាន​ថ្លែង​ថា ​ប្រទេស​ដែល​រួប​រឹត​ដោយ​វិបត្តិ​មួយ​នេះ​ ប្រឈម​នឹង​សា្ថន​ភាព​មនុស្ស​ធម៌​យ៉ាង​ធ្ងន់​ធ្ងរ។


ស្តី​របស់​លោក​ស្រី​ បាន​កើត​ឡើង​នៅ​ពេល​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​បីថ្ងៃ​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​នេះ​តាម​ការអញ្ជើញ​របស់​លោក​ប្រធានា​ធិបតី​ នីកូឡាស ​ម៉ាឌូរ៉ូ ​ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នកប្រឆាំង​នយោបាយ​ស្រប​ពេល​មាន​ការ​ខ្វះ​ខាត​សម្ភារ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​យ៉ាង​ខ្លាំង​។

លោកស្រី​ Bachelet បាន​ថ្លែង​ថា៖ «​ខ្ញុំ​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​អាជ្ញា​ធរ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​ ឬ ​ត្រូវ​បាន​ដក​សេរី​ភាព​របស់​ពួក​គេ​ចំពោះ​ការ​ប្រើ​ប្រាស់​សិទ្ធិ​ស៊ីវិល​ក្នុង​លក្ខណៈ​សន្តិ​វិធី ​ដោយ​បាន​និយាយ​យោងដល់​អ្នក​ប្រឆាំង​រដ្ឋា​ភិបាល​របស់​លោក​ម៉ាឌូរ៉ូ​រាប់​រយ​នាក់​ដែល​ថ្មីៗ​នេះ ​បាន​ជាប់​ពន្ធនា​គារ»។


លោក​ស្រី​ ក៏​បាន​ជួប​ជា​មួយ​ក្រុម​សាច់​ញាតិ​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ ​ត្រូវ​រង​ការចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​ផង​ដែរ​។ ​លោក​ស្រី​បាន​និយាយ​​សាច់​ញាតិ​ប្រជា​ជន​ដែល​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​ប្រឆាំង​លោក​ ម៉ាឌូ​រ៉ូ កាល​ពី​ឆ្នាំ ​២០១៧​៕ PSA