ក្រុង​វ៉ាស៊ីនតោន៖ ​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​នៅ​ប្រទេស ស៊ីរី​ និង​ក្រុម​ចម្រុះ​ប្រឆាំង ​(​ក្រុម​រដ្ឋ​អ៊ិស្លាម ​IS) ​លោក​ ចេមស៍​ ចេហី្វហ្រ្វី ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​តួកគី ​នៅ​ចុង​សប្តាហ៍​នេះ​ ដោយ​បាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ភាគ​ឦសាន​ ហើយ​បាន​វាយ​ប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​ជាមួយ​ក្រុង​អង់ការ៉ា​។​


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ក្រសួង​ការ​បរទេស​អាមរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក ​ចេហី្វហ្វ្រី​ នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​អង់ការ៉ា​ និង​ក្រុងអ៊ីស្តង់ប៊ុល ​នៅ​ថ្ងៃ​ទី ​៨ ​ដល់​ទី ​៩ ​ខែ​វិច្ឆិកា​ នៅ​ពេល​លោក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​តួកគី​ និង​ក្រុម​សមាជិក​របស់​បក្ស​ប្រឆាំង​ស៊ីរី​។​


យោង​តាម​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ​លោក​ ចេហ្វីហ្វ្រី​ ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​រួម​មួយ​ នឹង​ពិភាក្សា​បញ្ហា​នានា​នៅ​ក្នុង​នោះ​មាន​ ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ភាគ​ឦសាន​ ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​ ២២៥៤​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ធានា​ចីរភាព​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​។​


ដំណើរ​ទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​ របស់​លោក ​ចេហ្វីហ្វ្រី ទៅ​កាន់​ប្រទេស តួក​គី​ បាន​កើត​ឡើង​ចំពេល​ចំណង​ទំនាក់ទំនង​ទ្វេ​ភាគី​មាន​ភាព​ស្មុគស្មាញ​​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​អង់ការ៉ា​។​ ក្រសួង​ការពារ​ជាតិ​​​រុស្ស៊ី​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កង​កម្លាំង​អាមេរិក​បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ចេញ​ពី​កង​កម្លាំង​គាំទ្រ​ដោយ​ប្រទេស ​តួកគី ​នៅ​ជិត​ទីក្រុង​តែល​ តាមីរ​៕ Xinhua/SK