ក្រុង​កា​ប៊ុលៈ ចាប់ពី​និស្សិត​សាកលវិទ្យាល័យ​រហូតដល់ មេផ្ទះ​វ័យ​កណ្តាល ពលរដ្ឋ​អាហ្វហ្គា​នីស្ថាន ដែល​គ្រោង​ទៅ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា និយាយ​ថា ពួកគេ​មាន​បំណង​ប្រថុយ​ប្រថាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួកគេ ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ។


ប្រជាជន​ជិត៣លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ចំនួន​តិចជាង​នេះ​ត្រូវបាន​គេ រំពឹង​ថា នឹង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ដោយសារ​អំពើ​ហិង្សា។


មនុស្ស ៦ នាក់​នៅ​ទូទាំងប្រទេស​នេះ បាន​ពន្យល់​ពី មូលហេតុ​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​ពួកគេ។ ដើម្បី​ធ្វើការ​ផ្លាស់​ពី​ចាស់​ទៅ​ថ្មី លោក Omaid Sharif មាន​ក្តី​សង្ឃឹម​ចំពោះ​ការ​បោះ​ឆ្នោត​សភា​នេះ។


ផែន​ទីនៃ​ប្រទេស​អាហ្វហ្គា​នីស្ថាន ​បង្ហាញ​ពីស្ថានភាព​​ធ្ងន់ធ្ងរ​នៃ​ជម្លោះ​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​។ AFP


វិចិត្រករ​មាន​វ័យ ៣២ ឆ្នាំ​ដែល​បោះឆ្នោត​សម្រាប់​លើកដំបូង ចង់ឃើញ​អ្នក​នយោបាយ​ជំនាន់​ថ្មី ទទួល​បាន​អាសនៈ​របស់​ពួកគេ​នៅ​ក្នុង​សភា​ថ្មី។


លោក Sharifi សហ​ស្ថាបនិក​នៃ​ក្រុម​វិចិត្រករ ArtLords មាន​មូលដ្ឋាន​នៅ​ក្រុង​កា​ប៊ុល ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ការ​បោះ​ឆ្នោត ដោយ​ក្រុម​បេក្ខជន​វ័យ​ក្មេង​មាន​ការ​អប់រំ​ខ្ពស់​នៅ​ក្នុង​ចំណោម​បេក្ខជន ២៥០០ នាក់​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ព្រួយបារម្ភ​អំពី​សន្តិសុខ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​បោះ​ឆ្នោត​នេះ គឺជា​តម្លៃ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ»។

អ្នកបោះឆ្នោត​លើកដំបូង​លោក Fatima Sadeqi ចង់​បញ្ឈប់​ឧក្រិដ្ឋជន​ចោរ និង ក្រុមមនុស្ស​ពុក​រលួយ​មិន​ឲ្យ​ចូល​សភា​ក្រោយ​នេះ។ ស្ត្រី មេផ្ទះ​វ័យ ៥៥ ឆ្នាំ និង​សមាជិក​គ្រួសារ ៨ នាក់​របស់​គាត់​មាន​គម្រោង​គាំទ្រ​បេក្ខជន​ដូចគ្នា​នៅ​ក្នុង​ក្រុង MazariSharif ភាគ​ខាង​ជើង៕