ក្រុងឡូម៉ូឌែលប៉ីណូៈ ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័សនៅកោះ Gran Canaria នៅថ្ងៃឈប់សម្រាកនៃប្រទេស អេស្ប៉ាញ បានបង្ខំឲ្យមនុស្សប្រហែល ៥ ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ដោយព្រមានថា ត្រូវប្រើពេលច្រើនថ្ងៃ ដើម្បីពន្លត់ភ្លើងឆេះព្រៃនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីកោះ Canary លោក Angel Victor Torres បានថ្លែងថា ភ្លើងឆេះព្រៃនេះ បានរាលដាលដល់តំបន់ភ្នំ Cruz de Tejeda ដែលមានទេសភាពល្អស្រល់បំព្រងដោយមានទេសចរយ៉ាងច្រើន មកទស្សនា និងថតរូបទេសភាពដ៏អស្ចារ្យនេះ ត្រូវបាន «ភ្លើងឆេះយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងបាន»។
ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៦០០ នាក់ និងយន្តហោះ ១៤ គ្រឿង បានប្រឹងប្រែងប្រយុទ្ធជាមួយនឹងអណ្តាតភ្លើង ប៉ុន្តែត្រូវជួបឧបសគ្គ គឺខ្យល់ខ្លាំង និងរំខានដោយខ្យល់ និងសីតុណ្ហភាពក្តៅខ្លាំង។
ដោយសីតុណ្ហភាពឡើងកម្តៅខ្លាំងកាលពីថ្ងៃចន្ទ ក្រុមអាជ្ញាធរបានសន្និដ្ឋានថា ភ្លើងនេះអាចបន្តឆេះជាច្រើនថ្ងៃទៀតមុននឹងត្រូវគ្រប់គ្រងបានទាំងស្រុងនោះ។
លោកថ្លែងថា៖ «ប៉ុន្មានម៉ោងក្រោយនេះ អាកាសធាតុមិនល្អទាល់តែសោះ»៕ AFP/SK