ក្រុង​វ៉ាស៊ីនតោនៈ ​សមាជិក​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ បាន​ព្រមាន​ប្រឆាំង​ការ​​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​សង្គ្រាម​ដែល​បាន​​អនុម័ត​​កាល​ពី​ថ្ងៃ​ទី ​១១ ​ខែ​ កញ្ញា​ជុំវិញ​សកម្មភាព​ប្រឆាំង​អ៊ីរ៉ង់​ ដោយ​បង្ហាញ​ថា​ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ បាន​ទទួល​ស្គាល់​ថា​ ក្រុង​តេអេរ៉ង់​មិន​បាន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ឆ្នាំ ​២០០១ ​នោះ​ទេ​។​


លោក​ Brian Hook ​ជា​តំណាង​ពិសេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អ៊ីរ៉ង់​ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ ដែល​បាន​​សួរ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ប្រសិន​បើ​ប្រធានាធិបតី​លោក​ ដូណាល់​ ត្រាំ ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់​មែន​នោះ ​ដោយ​អះអាង​ថា​ការ​ធ្វើ​អត្ថាធិប្បាយ​មិន​បាន​តាំង​ចិត្ត​ទុក​ជា​មុន ​កាល​ពី​ខែ​មេសា​នៅ​មុន​សមាជ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍ ប៉ុម​ប៉េអូ​។​


លោក Brian Hook តំណាង​ពិសេស ​US ទទួល​បន្ទុក​កិច្ច​ការ​អ៊ីរ៉ង់​ ថ្លែង​នៅ​គណៈកម្មាធិការ​​​​កិច្ច​ការ​បរទេស។ AFP


លោក​ Brian Hook ​បាន​ថ្លែង​ប្រាប់​អនុគណៈ​កម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​ថា៖ ​«​ខ្ញុំ​មិនមែន​ជា​ជន​បង្ក​សង្គ្រាម​នោះ​ទេ​។​ ខ្ញុំ​គ្រាន់​តែ​អាច​ប្រាប់​អ្នក​ថា​ អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ត្រឹមត្រូវ​តាម​ច្បាប់​»​។​


ប៉ុន្តែ​សន្និសីទ​កាសែត ​ដែល​ធ្វើ​ឡើង​ដោយ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ​លោក​ Brad Sherman​ ត្រូវ​បាន​គេ​សួរ​ថា ​តើ​អ៊ីរ៉ង់ ​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ជនជាតិ​អាមេរិក​អស់​ជា​ច្រើន ​កាល​ពី​ថ្ងៃ​ទី ​១១​ ខែ ​កញ្ញា​ ឆ្នាំ ​២០០១ ​ដែរឬ​ទេ​? លោក​ Brian ​Hook​​ឆ្លើយ​ថា​៖ «​អត់​ទេ​»​។​


លោក​ Brian Hook ​បាន​ទទូច​ថា ​ការ​ចាត់​វិធានការ​យោធា​អាមេរិក ​ដ៏​មាន​សក្តានុពល​ណា​មួយ​ទៅ​លើ​អ៊ីរ៉ង់​ នឹង​ត្រូវ​បាន​បង្ការ​ទុក​ជា​មុន​ ដោយ​ថ្លែង​ថា​៖ «​មិន​មាន​កិច្ច​ពិភាក្សា​អំពី​សកម្មភាព​វាយ​លុក​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​»​។​

ក្រោយ​ពី​ក្រុម​ជ្រុល​និយម​អាល់កៃដា​ បាន​សម្លាប់​មនុស្ស​ប្រហែល ​៣ ០០០ ​នាក់ ​កាល​ពី​ឆ្នាំ ​២០០១​ សភា​អាមេរិក ​បាន​ផ្តល់​អំណាច​ឲ្យ​លោក​ប្រធានាធិបតី​ ចច ដាប់បិល្យូប៊ូស ​សម័យ​នោះ​ ឲ្យ​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ ជា​ទី​ដែល​មេ​ដឹកនាំ​របស់​ក្រុម​អាល់កៃដា​លោក​ អូសាម៉ា ​ប៊ីនឡាដិន ​បាន​រស់នៅ​នោះ​។​

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស្សាន រូហានី (កណ្តាល​) ថ្លែង​នៅ​ក្នុង​ជំនួប​គណៈ​រដ្ឋមន្ត្រី​​នៅ​ក្រុង​តេអេរ៉ង់​។ AFP

ការ​ផ្តល់​សិទ្ធិ​នោះ​ចាប់​តាំង​ពី​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋការ​ជា​ច្រើន ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឲ្យ​សម​ហេតុផល​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ ប្រទេស ​យេម៉ែន ​ហ្វីលីពីន ​ជា​ទី​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​អាល់កៃដា​ ត្រូវ​បាន​បង្កើត​ឡើង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។​

លោក ​ប៉ុម​ប៉េ​អូ​ ការ​បង្ហាញ​មុខ​របស់​លោក​កាល​ពី​ខែ​មេសា​នៅ​ចំពោះ​មុខ​គណៈកម្មការ​ព្រឹទ្ធសភា​នោះ​​ បញ្ជាក់​​ថា ​«​មិន​មាន​មន្ទិល​សង្ស័យ​» ​អំពី​ទំនាក់ទំនង​រវាង​របប​បព្វជិតនិកាយ​ស៊ីអ៊ីត​អ៊ីរ៉ង់​ និង​ក្រុម​អាល់កៃដា​ ដែល​ជា​ក្រុម យុទ្ធជន​សកម្ម​ប្រយុទ្ធ​និកាយ​ស៊ុននី​ទេ។​

អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ជា​មូលដ្ឋាន​លោក​ Hamza bin Laden ជា​​​កូន​ប្រុស​របស់ ​អូសាម៉ា ប៊ីនឡាដិន ដែលក្រុម​អ្នក​ជំនាញ​​ជឿ​​ថា​ ក្រុង​តេអេរ៉ង់​លាក់​ទុក ដើម្បី​ទប់ទល់​សត្រូវ​នៅ​ក្នុង​តំបន់​គឺ​ប្រទេស ​​អារ៉ាប៊ី សាអ៊ូឌីត៕ AFP/SK​