ក្រុង​យុាំ​ង​ហ្គោនៈ​ កាល​ពី​ថ្ងៃ​អង្គារ​​មីយ៉ាន់ម៉ា បាន​ប្រកាស​ថា ​ជន​បរ​ទេស​ទាំង​អស់​ដែល​មក​ដល់​ប្រទេស​មីយ៉ាន់​ម៉ា ​ត្រូវ​តែ​បង្ហាញ​លិខិត​បញ្ជាក់​​សុខ​ភាព​ ដែល​បង្ហាញ​ថា​ ពួក​គេ​គ្មាន​ជំងឺ​ផ្លូវ​ដង្ហើម​ (​គ្រុន-​ក្តៅ​ ក្អក ​ឬពិបាក​ដក​ដ​ង្ហើម) មុន​នឹង​ឡើង​ជិះ​យន្ត​ហោះ​របស់​ពួក​គេ​។


ក្រសួង​ការ​បរ​ទេស​ និងនាយក​ដ្ឋាន​អាកាស​ចរណ៍ស៊ី​វិល​ ក៏​បាន​និយាយ​ថា​ អ្នកដំណើរ​បរទេស​ទាំង​អស់នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ១៤​ ថ្ងៃ​។


 ​បទ​ប្បញ្ញត្តិ​ថ្មី​នេះ ​បាន​ចូល​ជា​ធរ​មា​ន​​កាល​ពី​ថ្ងៃ​ពុធ​ហើយ​ផ្លាស់​ប្តូរ​វិធាន​ការ​នានា​ដែល​ត្រូវ​បាន​ប្រកាស​មុន​នេះ​។


ជន​បរទេស​ទាំង​អស់ ​តម្រូវ​ឲ្យ​បង្ហាញ​ភ័ស្តុតាង​ថា ​គ្មាន​ឆ្លង​ជំងឺ​កូវីដ​១៩​ចេញ​ពី​ទី​ពិសោធន៍​ រយៈ​ពេល​មិន​លើស​ពី ​៧២ ​ម៉ោង​មុន​កាល​បរិចេ្ឆទ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ក្នុង​​សណ្ឋាគារ​រយៈ​ពេល ​១៤ ​ថ្ងៃ​។


អ្នក​ការទូត​ទាំង​អស់ ​ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​ទៅ​មីយ៉ាន់​ម៉ា ​និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នេះ ​ក៏​តម្រូវ​ឲ្យ​បង្ហាញ​ភ័ស្តុ​តាង​ថា ​គ្មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចេញ​ពី​ទី​ពិសោធន៍​ក្នុង​រយៈ​ពេល​មិន​លើស​ពី​ ៧២​ ម៉ោង ​នៅ​មុន​កាល​បរិ​ចេ្ឆទ​ធ្វើ​ដំណើរ​មក​កាន់​មី​យ៉ាន់​ម៉ា ​និង​ត្រូវ​ឲ្យ​នៅ​ផ្ទះ​ដាច់​ដោយ​ឡែក​ ១៤ ​ថ្ងៃ​។


កាសែត​ The Global New Light of Myanmar គាំទ្រ​ដោយ​រដ្ឋាភិបាល​បាន​និយាយ​ថា រដ្ឋា​ភិបាលមីយ៉ាន់ម៉ា ​ក៏​កំពុង​ជំរុញ​ឲ្យ​ពល​ករ​ទាំង​អស់​ឲ្យ​ដាក់​ខ្លួន​ពួក​គេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​​សម្រាប់​រយៈ​ពេល​ ២ សប្តាហ៍ ​ខណៈ​ដែល​អគារ​នានា​របស់​រដ្ឋ ​មិន​អាច​ដោះ​ស្រាយ​ការ​ហូរ​ចូល​យ៉ាង​ច្រើន​នេះ​បាន​ទេ៕ Myan-Times/PSA