ខេត្ត​ហា​ង​ចូ​​វៈ មូលនិធិ​ជេកម៉ា​​ និង​មូលនិធិ​អាលី​​បា​​បា បាននិយាយ​កាលពីថ្ងៃ​ច​ន្ទ​ថា ពួកគេ​គ្រោង​​​​បញ្ជូនសុខាភិបាល​​ជាលើកទី ២ ​ទៅ​កា​ន់​ប្រទេស​​ចំនួន ​៥៤​​ នៅអាហ្វ្រិក​​ ដើម្បីជួយ​ពួកគេ​ក្នុង​​ការ​​ប្រយុទ្ធ​ប្រឆាំង​​ជំងឺកូ​វីដ​ ១៩។​​


ជំនួយ​សុខាភិបាល​ជា​ច្រើន​បន្ថែម​ទៀត​នៅ​ក្នុង​នោះ​មាន​ឧបករណ៍​សម្រាប់​ជួយ​ការ​ដក​ដង្ហើម​ចំនួន​ ៥០០​ គ្រឿង ​សំលៀក​ការពារ​ចំនួន​ ២ មឺុន​ឈុត​ និង​របាំង​មុខ​ និង​ស្រោម​ដៃ​ចំនួន​ ៥០​ មឺុន​គូ ​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ទ្វីប​នេះ​ ដោយ​មាន​ជំនួប​ពី​នាយក​រដ្ឋមន្ត្រី​អេត្យូ​ពី ​មជ្ឈ​មណ្ឌល​អាហ្វ្រិក​ដើម្បី​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​និង​កម្មវិធី​ស្បៀង​អាហារ​ក្រោយ​ពី​មក​ដល់​ប្រទេស ​ត្យូពី​។


ជំនួយនេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ចំនួន​នៃ​ការ​ផ្តួច​ផ្តើម​ជំនួយ​ដំបូង​ពី​មូល​និធិ​អាលី​បាបា​និង​មូល​និធិ​ ចេក​ ម៉ា​ ដើម្បី​ជួយ​ផ្នែក​ជា​ច្រើន​នៃ​ពិភព​លោក​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​វិបត្តិ​កូវីដ​១៩​ដោយ​បែង​ចែក​និង​​ប្រគល់​ជំនួយ​ផ្គត់​ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​ដល់​ទ្វីប​អាស៊ី​ អាហ្វ្រិក​អឺរ៉ុប​ អាមេរិក​ខាង​ជើង ​និង​អាមេ​រិក​ឡាទីន​។​


នៅ​ក្នុង​ខែ​មីនា​ មូល​និធិ​ទាំង២​នេះ​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​របស់​ពួក​គេ​ផ្តល់​ជំនួយ​ម៉ាស់​ពេទ្យ​ចំនួន​ ១០ ​មឺុន​បន្ទះ​ ឧបករណ៍​តេស្ត​ ២​ មឺុន​ឈុត ​សំលៀក​បំពាក់​ការ​ពារ​ ១ ០០០​ ឈុត ​និង​របាំង​មុខ​ ១ ០០០​ ទៅ​ឲ្យ​​ប្រទេស​នីមួយៗ​ទាំង​ ៥៤​ ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​៕