ក្រុង​លី​ម៉ាៈ​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា លោក​ Juan Guaido​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​បាន​បន្ត​ទំនាក់​ទំនង​ជា​មួយ​យោធា​ដោយ​បាន​អះអាង​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​ផ្នែក​ នៃ​ប្រជាជន​ភាគ​ច្រើន​ដែល​ចង់​ឲ្យ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​។​


លោក Guaido ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​ហែកហួរ​ដោយ​វិបត្តិ​ដោយ​ប្រទេស​ជាង ​៥០ ​នៅ​ក្នុង​ការ​តស៊ូ​ដណ្តើម​អំណាច​របស់​លោក​ជា​មួយ​លោក​ប្រធានាធិបតី ​នីកូឡាស​ ម៉ាឌូរ៉ូ​ ប៉ុន្តែ​លោក ​ម៉ាឌូរ៉ូ ​​​នៅ​តែ​គ្រប់គ្រង​កង​ទ័ព​ និង​ស្ថាប័ន​នានា​របស់​ប្រទេស​នេះ​យ៉ាង​ណែន។ ​​​​​


លោក Guaido​ បាន​ថ្លែង​ប្រាប់​វិទ្យុ ​RPP ​​ថា៖ ​«​យើង​មាន​ការ​ទំនាក់​ទំនង​ជា​មួយ​យោធា ​ដោយ​សម្ងាត់ ប៉ុន្តែ​វា​មិនមែន​មាន​តែ​មួយ​រយៈពេល​ខ្លី​ អាច​ទទួល​បាន​​ព័ត៌មាន​លម្អិត​​ទេ​ដោយសារ​ជា​អកុសល​នៅ​ទីនេះ​ មាន​ភាព​ផ្តាច់​ការ»។


លោក ​បាន​និយាយ​ថា ​ប្រជាជន​វ៉េណេស៊ុយអេឡា​ ៩១​ ភាគរយ ​ចង់​ឲ្យ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ​និង​មិន​អាច​គេច​ចេញ​ពី​កង​ទ័ព​បាន​ឡើយ​​។


លោក​បាន​ថ្លែង​ថា​៖ ​«គ្រួសារ​ និង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​វិបត្តិ​នេះ​ នៅ​វ៉េណេស៊ុយអេឡា​ដឹង​ពី​អ្វី ​ដែល​ពួក​គេ​​​ឆ្លង​កាត់​»។​


សមា​ជិកម្នាក់​នៃ​ក្រុម​ជីវពល​​គ្រវីទ​ង់ជា​តិ​ នៅក្នុងអំឡុង​ការជួប​ជំុគាំទ្រលោ​ក​ ម៉ាឌូរ៉ូ​​​។ AFP

យោង​តាម​លោក​ Guaido ​បាន​ឲ្យ​ដឹង​ថា​ មាន​សញ្ញា​នៃ​ស្ថានភាព​មិន​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​លោក​​បាន​ពិពណ៌នា​ថា ​ការ​គំាទ្រ​​ដល់​របប​ផ្តាច់​ការ​ចុង​ក្រោយ​។​ ក្រុម​មេ​ដឹកនាំ​យោធា​បាន​សន្យា​រក្សា​ភាព​ស្មោះ​ត្រង់​​ចំពោះ​លោក ​ម៉ាឌូរ៉ូ។​​​

លោក Guaido ​បាន​និយាយ​ថា កម្លាំង​របស់​ក្រុម​ប្រឆាំង​នឹង​បន្ត​ការ​តតាំង​ដោយ​សន្តិវិធី មិនមែន​ដោយ​ហិង្សា​ទេ​ហើយ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្រុម​ប្រឆាំង​​នោះ​ក៏​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ខកខាន​មិន​ជួសជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​​ដាច់​ភ្លើង​អគ្គិសនី​នោះ។ ​​​

ដោយ​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​រដ្ឋាភិបាល​របស់​លោក ​ម៉ាឌូរ៉ូ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ ​លោក ​Guaido ​ចុះ​ខ្សោយ​។

រដ្ឋាភិបាល​បាន​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​លោក​ Guaido និង​ហាម​លោក​មិន​ឲ្យ​កាន់​តំណែង​សាធារណៈ​រយៈពេល ​១៥ ​ឆ្នាំ​៕ AFP/PSA