ក្រុង​ប្រ៊ុច​សែលៈ ​ជាង​ពាក់​កណ្តាល​នៃ​មេ​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​ទាំង​អស់ បាន​រៀបចំជំនួបមួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ពិភាក្សា​គ្នាស្វែង​​រក​ដំណោះ​ស្រាយ​នយោបាយ​ជុំវិញ​បញ្ហា​ចំ​ណាក​ស្រុក​ ដែល​គំរាម​កំហែង​បំបែក​ប្លុក​នេះ​ជា​ផ្នែកៗ​។​


មេ​ដឹក​នាំ​រដ្ឋា​ភិបាល​ និង​ប្រទេស​ចំនួន​ ១៦ ​កំពុង​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​ដែល​កំពុង​កើន​ឡើង​​មិន​ត្រឹម​តែ​នៅ​ក្នុង​ចំណោម​សមាជិក​ចំនួន​២៨​របស់ ​EU​នោះ​ទេ ​ថែម​ទាំង​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ខ្លួន​ឯង​ផ្ទាល់​ ជា​ប្រទេស​មាន​អំណាច​ធំ​បំផុត​ក្នុង​តំបន់​នេះ​។​


ខណៈ​ភាព​តាន​តឹង​កើន​ឡើង​រវាង​ក្រុម​រ៉ូម ​និង​ក្រុង​ប៉ារីស​ហើយ​ក្រុង​រ៉ូម ​និង​ ប៊ែរ​ឡាំង​ កិច្ច​ពិភាក្សា​កម្រិត​កំពូល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម្អាត​បរិយា​កាស​ដ៏​អាប់​អួរ​សម្រាប់​ជំនួប​កំពូល​របស់​ក្រុម​មេ​ដឹក​នាំ ​EU ​ដែល​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រខាងមុខ​។


ប៉ុន្តែ​អធិ​ការ​បតី​អាល្លឺ​ម៉ង់​លោក​ស្រី​អេន​ជេ​ឡា ​មឺរ​កែល​ សន្និ​ដ្ឋាន​ថា​ គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​ នឹង​សម្រេច​បាន​ទៅ​លើ​បញ្ហា​ចំណាក​ស្រុក​ជា​ទូ​ទៅ ​ឡើយ​នៅ​ជំនួប​នោះទេ​​៕ PSA