ក្រុង​ប៉េកាំង៖​ អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មេរោគ​ដូច​ជា​ជំងឺ​សារស៍ ​(SARS) ​ប្រភេទ​ថ្មី​មួយ​ បាន​សម្លាប់​មនុស្ស​ទី ​៣ ​ម្នាក់​ បាន​ឆ្លង​រាល​ដាល​នៅ​ពាស​ពេញ​ប្រទេស ចិន​ ហើយ​បាន​រាលដាល​ទៅ​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី ​ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​ឆ្លង​មេរោគ​ទ្រង់ទ្រាយ​ធំ​កើត​ឡើង​ ខណៈ​មនុស្ស​រាប់​លាន​នាក់​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​Lunar New Year ​នៅ​ក្នុង​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ធំ​បំផុត​របស់​មនុស្ស​ជាតិ​នោះ​។​


ការ​រាលដាល​មេរោគ​កូរ៉ាណា​ប្រភេទ​ថ្មី​នេះ​​ ត្រូវ​បាន​​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង​វ៉ូហាម ​ប្រទេស ​ចិន​ភាគ​កណ្តាល​ ហើយ​បាន​ព្រមាន​អំពី​មូលហេតុ​នៃ​ការ​ជាប់​ទាក់ទង​ទៅ​នឹង​មេរោគ​ ​(​SARS) ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​ជិត ​៦៥០ នាក់​ នៅ​ទូទាំង​ប្រទេស ​ចិន​ដីគោក​ និង​ហុងកុង ​កាល​ពី​ឆ្នាំ ​២០០២ ​ដល់ ​២០០៣​។​

ទីក្រុង​វ៉ូហាម​មាន​មនុស្ស​រស់នៅ​ចំនួន ​១១ ​លាន​នាក់​ ហើយ​បាន​ធ្វើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​មួយ​ នៅ​ក្នុង​នោះ​រួម​មាន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​Lunar ​ដែល​នឹង​ត្រូវ​​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​ ដើម្បី​ជួបជុំ​គ្រួសារ​របស់​ពួក​គេ៕ AFP/SK