ក្រុង​តេ​អេ​រ៉ង់ៈ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ IRIB ​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​រាយ​ការណ៍​ថា​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អង់​គ្លេសបាន​មក​ដល់​ក្រុង​តេ​អេ​រ៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ និង​បាន​ជួប​ជា​មួយ​ការ​ទូត​​ម្នាក់​មក​ពី​ក្រសួង​ការ​បរ​ទេស​អ៊ី​រ៉ង់ ​ស្រប​ពេលមាន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​កំពុង​កើន​ឡើង​នេះ​។


​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​នោះ​ បាន​រាយ​ការណ៍​ថា​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា ​លោក Andrew Murrison ​បាន​​ពិភាក្សា​ជា​មួយ​លោក ​Kamal Kharazi ​ប្រធាន​នៃ​ក្រុមប្រឹក្សា​យុទ្ធ​សាស្ត្រ​នៃ​ទំនាក់​ទំនង​បរ​ទេស​នៅ​ក្រសួង​ការ​បរ​ទេស​អ៊ីរ៉ង់​អំពី​ទំនាក់​ទំនង​ទេ្វ​ភាគី ​និង​បញ្ហា​ក្នុង​តំបន់​ និង​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ ​ឆ្នាំ​​ ​២០១៥​។


លោក​ Murrison ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ជួប​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លោក Abbas Araghchi ​នៅ​ពេល​ក្រោយ​ ក្នុងថ្ងៃ​អាទិត្យ​នេះ​។


យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​ការ​បរ​ទេស​អង់​គ្លេស​បាន​ឲ្យ​ដឹង​ថា​ លោក Murrison ​ត្រូវអំពាវ​នាវ​ឲ្យ​បន្ថយ​ភាព​តាន​តឹង​ជា​បន្ទាន់ ​និង​លើក​ឡើង​ ​កង្វល់​អំពី​ការ​ទង្វើ​របស់​អុីរ៉ង់​នៅ​ក្នុង​តំបន់​ និង​បាន​គំរាម​បន្ធូរ​បន្ថយ​ការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ដែល​អង់​គ្លេស​​ នៅ​តែ​ប្តេជ្ញា​​យ៉ាង​មុត​មាំ​នោះ​៕ PSA