ក្រុង​វ៉ា​ស៊ីនតោនៈ លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​ ម៉ៃ​ក៍​ ប៉ុម​ប៉េអូ​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​អ៊ីរ៉ង់​បន្ទាប់​ការ​វាយ​ប្រហារ​ដ្រូន​ទៅ​លើ​រោង​ចក្រ​ផលិត​ប្រេង​របស់​ អារ៉ាប៊ី ​សា​អ៊ូ​ឌីត​ ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ឧទ្ទាម​យេ​ម៉ែន។


អ្នក​ការ​ទូត​កំពូល​អាមេ​រិក​រូប​នេះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុង​តេ​អេ​រ៉ង់​ថា​ជា​អ្នក​វាយ​ប្រហារ​ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​រោង​ចក្រ​ផលិត​ប្រេង​ ២ ​របស់​អារ៉ា​ប៊ី​សា​អ៊ូ​ឌី ប៉ុន្តែ​បាន​និយាយ​ថា​​​ឥឡូវ​នេះ​អ៊ី​រ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ មិន​ធ្លាប់​មាន​ពី​មុន​ទៅ​លើ​អ្នក​ផ្គត់​ផ្គង់​​​ថាម​ពល​របស់​ពិភព​លោក។


លោក​ ប៉ុម​ប៉េអូ​ បាន​និយាយ​នៅ​លើ​ធ្វី​ធ្វើរ​ថា៖​ «មិន​មាន​ភស្តុ​តាង​ថា​ការ​វាយ​ប្រហារ​នោះ ​បាន​កើត​ចេញពី​ប្រទេស​ យេ​ម៉ែន​»។


«យើង​អំពាវ​នាវ​ឲ្យ​ប្រទេស​ទាំង​អស់​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​ជា​សា​ធារ​ណៈ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ អា​មេ​រិក​នឹង​ធ្វើ​ការ​ជា​មួយ​ដៃ​គូ​និង​ក្រុម​សម្ព័ន្ធ​មិត្ត​ដើម្បី​ធានា​ថា​ទីផ្សារ​ប្រេង​នៅ​តែ​ផ្គត់​ផ្គ​ង់​បាន​ល្អ​ហើយ​អ៊ី​រ៉ង់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ឈ្លាន​ពាន​របស់​ខ្លួន​»៕ ​PSA