​រដ្ឋាភិបាល​ហ្ស៊ីម​បាវេ ​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ថា ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ហ្ស៊ីម​បាវេ​លោក​ Sibusiso​ Moyo​ ដែល​ធ្លាប់​លេច​ធ្លោ​កាលពី​ឆ្នាំ​ ២០១៧​ ក្នុង​នាម​ជា​ឧត្តម​សេនីយ៍​យោធា​ដែល​បាន​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​លោក​ Robert ​Mugabe ​បាន​ទទួល​មរណភាព​ ដោយ​សារ​ជំងឺ​កូវីដ ១៩ ​ក្នុង​អាយុ ​៦១​ ឆ្នាំ​។​


​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិ​បាល​ លោក​ George​ ​Charamba​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​លោក ​Moyo​ បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​សារ​កូវីដ​១៩​ នៅ​ឯ​មន្ទី​រពេទ្យ​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​ពុធ​។​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ហ្ស៊ីម​បាវេ​ ដែល​ជា​ប្រទេស​វិស័យ​សុខភាព​សាធារណៈ​រឹងមាំ​ បាន​និង​កំពុង​ជួប​ប្រទះ​នឹង​ការ​កើន​ឡើង​នូវ​ករណី​ជំងឺ​នេះ​វិញ​ដែល​បច្ចុប្បន្ន​ មាន​ករណី​អ្នក​ឆ្លង​កូវីដ​ចំនួន ​២៨.៦៧៥​ ករណី​និង​មាន​អ្នក​ស្លាប់​ចំនួន ​៨២៥ ​នាក់ ​គិត​ត្រឹម​ថ្ងៃទី​ ១៩ ​ខែ​មករា​ ពោល​គឺ​កើន​ឡើង​ពី​ករណី​តែ​ប្រមាណ​ ១០.០០០ ​ករណី​និង​ចំនួន​អ្នក​ស្លាប់ ​២៧៧ ​នាក់​ ប៉ុណ្ណោះ​​នៅ​ដើម​ខែ​ធ្នូ​។​ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិ​បាល​៕