រដ្ឋអាជ្ញាកំពូលនៃប្រទេសស៊ីប ស្នើសុំឱ្យប៉ូលិសស៊ើបអង្កេតរឿងអាស្រូវលិខិតឆ្លងដែន

នីកូស៊ី៖ រដ្ឋរាជអាជ្ញាកំពូលនៅប្រទេសស៊ីប បានស្នើសុំឱ្យប៉ូលិសស៊ើបអង្កេតនូវបទឧក្រិដ្ឋដែលអាចកើតមានក្នុងដំណើរការផ្តល់ប្រាក់ធ្វើលិខិតឆ្លងដែនបន្ទាប់ពីការស៊ើបអង្កេតផ្លូវការមួយបានស្នើថាលិខិតឆ្លងដែនរាប់ពាន់ អាចនឹងត្រូវបានផ្ដល់ឱ្យអ្នកមានជនបរទេសដោយខុសច្បាប់។
កោះស៊ីបបានផ្តល់សញ្ជាតិដល់ជនបរទេសចំនួន ៦ ៧៧៩ នាក់នៅចន្លោះឆ្នាំ ២០០៧ និង ២០២០ ដែលភាគច្រើនជាជនជាតិរុស្ស៊ី ដែលស្ថិតក្រោមគ្រោងការលិខិតឆ្លងដែនពណ៌មាស។
ក្រុមប្រឹក្សាស៊ើបអង្កេតឯករាជ្យដែលដឹកនាំដោយអតីតប្រធានយុត្តិធម៌ បានកត់ត្រានៅក្នុងរបាយការណ៍បណ្តោះអាសន្នកាលពីខែមុនថា ៥១ ភាគរយនៃលិខិតឆ្លងដែន បានផ្ដល់ឱ្យមនុស្សដែលគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់។
សេវាកម្មផ្នែកច្បាប់នៃកោះនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថារបាយការណ៍បណ្តោះអាសន្នទាំងមូលត្រូវបានប្រគល់ទៅឱ្យប៉ូលិស។
របាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានរកឃើញថាគណៈរដ្ឋមន្រ្តីកោះបានបោះត្រាលើសំណើសុំសញ្ជាតិ ទោះបីជាមានទំនាស់ផលប្រយោជន៍ពីសមាជិកខ្លះដោយសារតែទំនាក់ទំនងគ្រួសារឬអាជីពទាក់ទងទៅនឹងអ្នកតំណាងរបស់អ្នកដាក់ពាក្យសុំក៏ដោយ។ របាយការណ៍នេះ ក៏បានផ្តល់អនុសាសន៍ថាពលរដ្ឋដែលត្រូវបានគេដកហូតសញ្ជាតិវិញមានរហូតដល់ ៦៦ ករណី។
ប្រទេសស៊ីប បានបោះបង់ចោលគ្រោងការណ៍លិខិតឆ្លងដែនពណ៌មាសរបស់ខ្លួនកាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីមានការរាយការណ៍ជាច្រើនដែលបង្ហាញថាក្រៅពីក្រុមវិនិយោគិនដែលទទួលបានផលប្រយោជន៍ពីគម្រោងនេះមានក្រុមទុច្ចរិតឬអ្នកនយោបាយមកពីប្រទេសក្រីក្រផ្សេងទៀត ដែលមានហោប៉ៅជ្រៅសូកលុយចំនួន ២ លានអឺរ៉ូ (២,៤១ លានដុល្លារ) ដើម្បីជាថ្នូរនឹងការចូលសញ្ជាតិនេះ។
ក្រោយមកលោក Demetris Syllouris ដែលជាប្រធានសភាបានលាលែងចេញពីតំណែង ប៉ុន្តែលោកបានច្រានចោលអំពីកំហុសដោយនិយាយថា មិនថាការកត់ត្រាណាមួយ ត្រូវបានធ្វើឡើងដោយខុសបរិបទ៕
ហួន ឌីណា






