ក្រុងយ៊ាំងហ្គោន៖ យោង​តាម​ក្រសួង​ការងារ​អន្តោប្រវេសន៍ ​និង​ប្រជាជន​បាន​ឲ្យ​ដឹង​ថា ​ក្រៅ​ពី​ក្រុង​យ៊ាំងហ្គោន​ ប្រទេស មីយាន់ម៉ា​ កំពុង​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ ​នៅ​ទូទាំង​រដ្ឋ និង​តំបន់​ទាំង​អស់​របស់​ខ្លួន។​


ប្រជាជន​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ប្រហែល ​១០ ​លាន​នាក់​ទៅ ​៥៥ ​លាន​នាក់​ក្នុង​រយៈពេល ​២៥ ​ឆ្នាំ​ ដូច្នេះ​ការ​ទប់​ស្កាត់​ និង​ការ​ធានា​មិន​មាន​ការ​រាល​ដាល​ពិត​ជា​សំខាន់​ណាស់​។


យោង​តាម​លេខា​ប្រចាំ​តំបន់​ លោក​ អ៊ូ ទីន​មួង​ស្វេ​ បាន​ឲ្យ​ដឹង​ថា ​នៅ​សាហ្គេន​ជា​តំបន់​មួយ​ដែល​មាន​ពលករ​ចំណាក​ស្រុក​យ៉ាង​ច្រើន​ ​មនុស្ស​ជាង ​១២ ០០០ ​នាក់ ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​។ ​​


យោង​តាម​បញ្ជី​របស់​រដ្ឋាភិបាល​តំបន់​បាន​ឲ្យ​ដឹង​ថា ​មនុស្ស ​៥ ១៦៣ ​នាក់ ​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​តាម​ដាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ មនុស្ស ​៧ ២៧០ ​នាក់ ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ និង ​២៣ ​នាក់ ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ចាប់​តាំង​ពី​ថ្ងៃទី ៣ ​ខែ​មេសា​ មក។ ​


ប៉ុន្តែ​លោក ​អ៊ូ ទីន​មួង​ស្វេ​ បាន​កត់​សម្គាល់​ឃើញ​ថា​ ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នោះ​ មិន​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ឲ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក​ហ្មត់​ចត់​ណាស់​ណា​ទេ។​


លោក​បាន​ថ្លែង​ថា៖ «មនុស្ស​ជា​ច្រើន ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ក្នុង​ភូមិ​ទាំង​នោះ ​បន្ត​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ថ្វី​បើ​មាន​កិច្ច​ប្រឹងប្រែង​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ក្តី​៕​ My.Times/PSA