រុស្ស៊ី​​​ចោទ​អាមេរិក​ថា ​បង្ក​ឲ្យ​វ៉េណេស៊ុយអេឡា​ខូចខាត​រាប់​ពាន់​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ ​២០១៣​


ក្រុង​ម៉ូស្គូៈ ​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​លោក Vassily Nebenzia ​ចោទ​អាមេរិក​ថា ​បាន​​បណ្តាល​ឲ្យ​វ៉េណេស៊ុយអេឡា​ខាតបង់​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ ​និង​បាន​ថ្លែង​ថា​ ក្រុង​វ៉ាស៊ីនតោន​​ បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នេះ​​។


ដោយ​បាន​ថ្លែង​នៅ​ឯ​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​វ៉េណេស៊ុយអេឡា​ កាល​ពី​ថ្ងៃ​ពុធ​ លោក​ Nebenzia ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋ​ការ​របស់​លោក ​ដូណាល់ ​ត្រាំ ​បាន​លុក​លុយ​ប្រទេស​នេះ​ ខណៈ​ពេល​​​ជា​មួយ​នោះ ​បាន​អំពាវនាវ​រក​ជំនួយ​បន្ទាន់ ​ដើម្បី​ជួយ​ប្រជាជន​វ៉េណេស៊ុយអេឡា»។


សម្តី​នោះ​ បាន​កើត​ឡើង​ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ​បង្កក​ប្រាក់​សុទ្ធ ​៤៥១ ​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ នីកូឡាស ​ម៉ាឌូរ៉ូ ​ដោយ​បាន​លើក​ឡើង​ពី​ចលាចល​ដែល​បាន​កើត​ឡើង ​ចាប់​តាំង​ពី​​មេ​ដឹកនាំ​បក្ស​ប្រឆាំង ​លោក ​Juan Guaido បាន​ប្រកាស​ខ្លួន​លោក​ថា​ជា​ប្រធានាធិបតី​ពេញ​សិទ្ធិ​ កាល​ពី​ខែ​មករា​​។


មិន​ទាន់​ច្បាស់​ថា​ តើ IMF នឹង​ទទួល​ស្គាល់​លោក ​ Guaido ជា​ផ្លូវ​ការ ​ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ បាន​ថ្លែង​ប្រាប់​ Bloomberg ​ថា​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កំពុង​ការពារ​​​ប្រាក់​ទំាង​អស់​ដែល​ខ្លួន​បាន​កង្កក​នោះ៕ RT/PSA