ក្រុង​ម៉ូស្គូៈ រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​និយាយ​ថា ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច ​ដែល​អាមេរិក​​កំពុង​រៀប​ចំ​ដាក់​ទៅ​លើ​កូរ៉េ​ខាង​ជើង​នោះ​ខុស​ច្បាប់​។


អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​លោកDmitry Peskov ​បាន​ថ្លែង​នៅ​ក្នុង​អំឡុង​សន្និ​សីទ​កាសែត​មួយ​ថា៖«​យើង​ចាត់​ទុក​ទណ្ឌ​កម្ម​ទាំង​នោះ ​ខុស​ច្បាប់​»។


ភាព​តាន​តឹង​រវាង​ក្រុង​វ៉ាស៊ីន​តោន និង​ក្រុង​តេ​អេ​រ៉ង់ បាន​កើន​ឡើង​ខ្លាំង​ ចាប់​តាំង​ពី​កង​កម្លាំង​អ៊ីរ៉ង់​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ដ្រូន​​​​អា​មេ​រិក​មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ បន្ទាប់​ពី​ឧបត្តិ​ហេតុ​ថ្មីៗ​នៅ​ក្នុង​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ប្រេង​ជា​ច្រើន​នៅ​តំបន់​ដែន​ទឹក​នៃ​ឈូង​សមុទ្រ​អូ​ម៉ង់​នោះ​។


លោក​ប្រធានា​ធិបតី​អាមេរិ​ក​ដូណាល់ ​ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​ បាន​សម្រេច​លុប​ចោល​ផែន​ការ​វាយ​ប្រហារ​សង​សឹក​អុីរ៉ង​នៅ​នាវា​ចុង​ក្រោយ​ ដោយ​​បន្ធូរ​បន្ថយ​ការ​គំរាម​កំហែង​នៃ​វិធាន​ការ​យោ​ធា៕ PSA