លោកស្រី Liz Cheney ដែលជា អ្នករិះគន់ លោក Trump ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសន្និសីទគណបក្សសាធារណរដ្ឋ
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានដកលោកស្រី Liz Cheney ចេញពីមុខតំណែងរបស់លោកស្រីជាប្រធានសន្និសីទរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ (១២ ឧសភា) ដោយសារការរិះគន់របស់លោកស្រីពោះអតីតប្រធានាធិបតី លោក Donald Trump ដែលបានពង្រីកការប្រេះឆានៅក្នុងគណបក្សជុំវិញទិសដៅនាពេលអនាគត។
ការសម្រេចចិត្តដកលោកស្រីជាប្រធានសភានៃគណបក្ស GOP បញ្ជាក់យ៉ាងច្បាស់ពីការក្តាប់អំណាចរបស់លោក Trump ទៅលើសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើននាក់ទៀត។ ការផ្លាស់ប្តូរនេះត្រូវបានគាំទ្រដោយលោក Trump ដែលជាមេដឹកនាំគណបក្សសាធារណរដ្ឋលោក Kevin McCarthy និងអនុសេនីយកំពូលរបស់លោកគឺលោក SteveScalise។
លោកស្រី Cheney បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងត្រូវតែឆ្ពោះទៅមុខដោយផ្អែកលើការពិត” ។ ប្រទេសជាតិត្រូវការគណបក្សមួយដោយផ្អែកលើគោលការណ៍គ្រឹះនៃការអភិរក្សនិយម។
លោកស្រី Cheney ក៏ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១០ នាក់ដែលបានបោះឆ្នោតធ្វើការដកតំណែងលោក Trump បន្ទាប់ពីការបះបោរចូលវិមានកាពីតូលពីសំណាក់អ្នកគាំទ្ររបស់លោកកាលពីពេលថ្មីៗនេះ។ លោកស្រីក៏បាននិយាយផងដែរថាលោកស្រីនឹង "ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីធានាថា" លោក Trump មិនមានឱកាសជាប់ឆ្នោត ជាប្រធានាធិបតីម្តងទៀតឡើយ។
ប្រភព៖
Trump critic Liz Cheney ousted from Republican leadership: Lawmakers
https://www.straitstimes.com/world/united-states/trump-critic-liz-cheney...
មឹង ច័ន្ទសុម៉ានីតា






