លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃពុធ បានផ្តល់ជំនួយដល់ប៉ាឡេស្ទីននូវទឹកប្រាក់ ២៣៥ លានដុល្លារ ដោយនាំឱ្យមានការរិះគន់ពីសម្ព័ន្ធអ៊ីស្រាអែល ខណៈដែលលោកបានសន្យាជំរុញឱ្យមានដំណោះស្រាយរដ្ឋ ២។
នៅក្នុងការសម្របសម្រួលទៅលើជម្លោះដែលបន្សល់ពីលោក ដូណាល់ ត្រាំ ដែលគាំទ្រអ៊ីស្រាអែល លោក បៃដិន បាននិយាយថា អាមេរិកនឹងបន្តផ្តល់ជំនួយដល់ទីភ្នាក់ងារ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលលោកត្រាម បានកាត់ផ្តាច់។
ក្រសួងការបរទេសបាននិយាយថា អាមេរិកនឹងផ្តល់ជំនួយជាទឹកប្រាក់ ១៥០ លានដុល្លារដល់ទីភ្នាក់ UN នេះ និងផ្តល់ ៧៥ លានដុល្លារអាមេរិកជាជំនួយសេដ្ឋកិច្ច និងអភិវឌ្ឍសម្រាប់តំបន់វែសបែង និងហ្គាហ្សានិង ១០ លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងកសាងសន្តិសុខ។
នៅក្នុងការសន្ទនាជាមួយស្តេចហ្សកដានី Abdullah II ជាសម្ព័ន្ធមិត្តចាស់របស់អាមេរិក ដែលកាលពីពេលថ្មីនេះ បានប្រឈមនឹងការខ្វែងគំនិតនៅក្នុងគ្រួសាររាជវង្សលោក បៃដិន បានបញ្ជាក់អះអាងថា អាមេរិកគាំទ្រឱ្យមានដំណោះស្រាយចំពោជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន»។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken បាននិយាយថា ជំនួយអាមេរិកចំពោះប៉ាឡេស្ទីនបម្រើឱ្យផលប្រយោជន៍ និងតម្លៃសំខាន់របស់អាមេរិកជាមធ្យោយមួយ ដើម្បីឈានរកដំណោះស្រាយរដ្ឋ ២។
លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អាមេរិកផ្តល់ជំនួយសង្គ្រោះដ៏សំខាន់ដល់អ្នកទាំងឡាយណាដែលត្រូវការយ៉ាងខ្លាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រការយោគយល់ អ៊ីស្រាអែល-ប៉ាឡេស្ទីន ការសម្របសម្រួលសន្តិសុខ និងស្ថិរភាព»។
អ៊ីស្រាអែលដែលបានរិះគន់លោក បៃដិន កាលពីប៉ុន្មានខែមុននេះ បានប្រកាសបដិសេធមិនផ្តល់ជំនួយដល់ទីភ្នាក់ងារការងារ និងជំនួយសង្គ្រោះ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងតំបន់ Near East ឬ UNRWA ដែលផ្តល់ជម្រក សាលារៀន និងការថែទាំផ្សេងទៀតដល់ជនភៀសខ្លួនប៉ាឡេស្ទីន និងកូនចៅរបស់ពួកគេ៕