ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​បាន​ត្រួត​ពិនិត្យ​មើល​កិច្ច​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​បាន​បញ្ឈប់ ​និង​បន្ត​ចាប់​ផ្តើម​ឡើង​វិញ​ ជាមួយ​កូរ៉េ​ខាង​ជើង​ថា​ ជា ​«ល្បែង​អុក​គួរ​ឲ្យ​ចាប់​អារម្មណ៍​»​។​


លោក ​ដូណាល់​ ត្រាំ ​បាន​ធ្វើ​សុន្ទរកថា ​នៅ​ក្នុង​សេតវិមាន​ដែល​បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា ​ជុំវិញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី១ ​រវាង​អាមេរិក ​និង​ចិន​ ដោយ​បាន​ផ្តល់​ការ​ជឿជាក់​ដល់​ក្រុង​ប៉េកាំង​ឲ្យ ​«​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​»​។​


លោក ​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា​៖ «ប្រទេស ​ចិន​ កំពុង​ជួយ​យើង​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ ដែល​ពួក​គេ​អាច​ជួយ​យើង​ជាមួយ​កូរ៉េ​ខាង​ជើង​ ដែល​អ្នក​មិន​ដឹង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​នេះ​ ប៉ុន្តែ​ពួក​គេ​បាន​ជួយ​ដោះ​ស្រាយ​ច្រើន​ណាស់​បាន​ជួយ​ច្រើន​មែន​ទែន​ដោយ​មាន​ការ​គោរព​ចំពោះ​លោក ​គីម​ ជុងអ៊ុន​ ដែល​បាន​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតី​ ស៊ី​ ជីនភីង» ​ដោយ​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​គោរព​ចំពោះ​មេ​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​ និង​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជីនភីង​។​


លោក​ គីម​​ ជុង​អ៊ុន​ កំពុង​​ចូលរួម​​ក្​នុង​​​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​​ទី៥​​ នៅ​​ក្នុង​ទី​ក្រុង​​ព្យុង​យ៉ាង។ AFP


លោក​ ត្រាំ​ បាន​បន្ត​ទៀត​ថា​៖ «​បញ្ហា​ទាំង​អស់​នោះ​ គឺ​ជា​ល្បែង​អុក​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ឬ​ជា​ល្បែង​គួរ​ឲ្យ​ខ្លាច​ ឬ​ខ្ញុំ​មិន​អាច​ប្រើប្រាស់​ពាក្យ​សម្តី​ចាក់​ដោត​ជា​ដាច់​ខាត​ ​ពី​ព្រោះ​ខ្លួន​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ល្បែង​អាក្រក់​ណា​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​ ប៉ុន្តែ​វា​គឺ​ជា​ល្បែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​»​។​


លោក ដូណាល់​ ​ត្រាំ​ បាន​បង្ហាញ​ដើម្បី​ពិ​ពណ៌នា​អំពី​ប្រទេស ​កូរ៉េ​ខាង​ជើង​ និង​ប្រទេស​​ ​ចិន ​ថា​ ជា​តួអង្គ​នៅ​ក្នុង​ល្បែង​ដែល​អាមេរិក​ស្វះស្វែង​រក​ចុង​ក្រោយ​ ដើម្បី​ឈាន​ទៅ​រក​ការ​លុប​បំបាត់​កម្មវិធី​​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​នោះ៕ Yonhap/SK