ក្រុង​បាងកក៖​ យោង​តាម​មេ​ដឹកនាំ​របស់​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​ដែល​ជា​គណបក្ស​មាន​ប្រជាប្រិយភាព​បំផុត​របស់​ប្រទេស ​ថៃ ​បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ថៃ​ អាច​នឹង​មើល​ឃើញ​ការ​តវ៉ា​តាម​ដង​ផ្លូវ​ម្តង​ទៀត​ ប្រសិន​បើ​ការ​​​បង្កើត​​កងកម្លាំង​​បន្ត​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ​មែន​នោះ​។​


លោក​ ថាណាថន​ ជឹងរុងរឿងគីត ​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរក​ថា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ទំនាក់ទំនង​ការ​បរទេស​ថៃ ​(FCCT) ​នៅ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ថា​ អំពើ​ហិង្សា​អាច​ផ្ទុះ​ឡើង​ប្រសិន​បើ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​នៅ​ខែ​ក្រោយ​មែន​នោះ​។​

លោក ​ថាណាថន​ បាន​ថ្លែង​ថា ​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ និង​ក្រុម​មន្ត្រី​មួយ​ចំនួន​ក្នុង​ចំណោម​មន្ត្រី​របស់​ខ្លួន​ បាន​ប្រឈម​មុខ​ជាង ​២០ ​ករណី​ ដែល​​បាន​ចោទ​ប្រកាន់​ពី​ប៉ូលិស​ អគ្គ​មេធាវី​ តុលាការ​រដ្ឋធម្មនុញ្ញ​ និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​។​


លោក ​ថាណាថន​ បាន​ថ្លែង​ថា​៖ «​ការ​បង្កើត​កងកម្លាំង​កំពុង​ជំរុញ​ឲ្យ​ប្រជាជន​ចេញ​តវ៉ា​​ម្តង​ទៀត​» ​«​ពួក​គេ​ហាក់បី​ដូច​ជា​មាន​ការ​ជឿជាក់​ថា​ ពួក​គេ​អាច​បង្ក្រាប​ និង​គ្រប់គ្រង​ស្ថានការណ៍​នោះ​បាន​។ ​ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ ​មិន​អាច​ទៅ​រួច​នោះ​ទេ​ វា​ជា​ល្បែង​​គ្រោះ​ថ្នាក់​បំផុត​»​៕ BKP/SK