ក្រុង​បាងកកៈ​ ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ផាឡាំងប្រាឆារ៉ាត់ ​(PPRP) ​ដើម្បី​តែងតាំង​ឧបនាយក​រដ្ឋមន្ត្រី​លោក​ឧត្តមសេនីយ៍​ ប្រាវីត​ វង់ស៊ូវ៉ាន់់​ ជា​អ្នក​រៀបចំ​​យុទ្ធសាស្ត្រ​ជាន់​ខ្ពស់​របស់​ខ្លួន​ ជា​ការ​បង្ហាញ​វិធានការ​មួយ​ដើម្បី​ពង្រឹង​ការ​ដឹកនាំ​គណបក្ស​ចម្រុះ​ និង​ការពារ​​ឋានៈ​របស់​ខ្លួន​ក្នុង​នាម​ជា ​«​ស្ថាប័ន​» ​នយោបាយ​។​


ការ​តែងតាំង​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ លោក​ឧត្តមសេនីយ៍​ ប្រាវីត ​វង់ស៊ូវ៉ាន់់​ នឹង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​គណបក្ស​ PPRP ​នៅ​ពេល​ក្រុម​ចម្រុះ ​ត្រូវ​បាន​បង្កើត​ឡើង​។ ​ការ​អះអាង​នោះ​បាន​កើត​ឡើង​ចេញ​ពី​គណបក្ស​របស់​លោក ​ថាមម៉ាណាត ​ព្រំពូថា ទោះ​បី​ជា​លោក​ឧត្តមសេនីយ៍​ ​ប្រាយុធ​ ចាន-​អូ​ចា​ នៅ​មិន​ទាន់​បាន​ចូល​កាន់​តំណែង​ថ្មី​របស់​លោក​ជា​ផ្លូវ​ការ​ក្តី​។​


លោក​ វី​រ៉ាសាក់ ​គ្រូ​អា​ថេប​ ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ចេញ​ពី​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​បាន​ថ្លែង​ថា​ ការ​បំពេញ​ការងារ​របស់​លោក​ឧត្តមសេនីយ៍​ ប្រាវីត ​វង់ស៊ូវ៉ាន់់​ នៅ​ក្នុង​គណបក្ស​ PPRP ​នោះ​ នឹង​មិនមែន​គ្រាន់​តែ​នាំ​ឲ្យ​មាន​ការ​ឯកភាព​ជូន​គណបក្ស​ប៉ុណ្ណោះ​​​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត​ទៀត​​ផង​។​


លោក​បាន​ថ្លែង​ថា​ ការ​ព្រមព្រៀង​ពី​​គណបក្ស​ PPRP ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​​យន្តការ​​មួយ​សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​ឡើង​វិញ​ របស់​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន-​អូចា ដែល​បាន​ប្រឈម​មុខ​ជាមួយ​ការ​សាកល្បង​មួយ​ចំនួន​ ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី ​២៤ ​ខែ ​មីនា​ ខណៈ​អ្នក​នយោបាយ​ខ្លះ​បាន​វាយ​ប្រហារ​ជុំវិញ​អាសនៈ​គណៈរដ្ឋមន្ត្រី​ ហើយ​ថែម​ទាំង​គំរាម​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​​។​


លោក​ វី​រ៉ាសាក់​ បាន​ថ្លែង​ថា​ លោក​​ ប្រាវីត​ ដែល​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​ទូលំទូលាយ​ថា លោក​មាន​​កង​កម្លាំង​នៅ​ពី​ក្រោយ​រដ្ឋាភិបាល ​ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​៕ BKP/SK