វិទ្យុអឺរ៉ុបសេរី ប្តឹងរុស្ស៊ីនៅតុលាការអឺរ៉ុប ព្រោះរុស្សីហៅខ្លួនថា ជាភ្នាក់ងារបរទេស
វិទ្យុអឺរ៉ុបសេរីរបស់សហរដ្ឋអាមេរិក/វិទ្យុសេរី (RFE/RL) បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់នៅឯតុលាការសិទ្ធិមនុស្សអឺរ៉ុប កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹង «ភ្នាក់ងារបរទេស» ដែលដាក់ឱ្យដោយអាជ្ញាធររុស្ស៊ី។
ប្រទេសរុស្ស៊ី បានធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះការបើកស្ថានីយផ្សាយរបស់វិទ្យុខាងលើ ហើយនៅឆ្នាំនេះដដែល អាជ្ញាធររុស្ស៊ីបានបង្កកគណនីធនាគារនៅម៉ូស្គូរបស់វិទ្យុ ដោយសារតែប្រទេសរុស្ស៊ីនិយាយថា វិទ្យុខាងលើ គឺកំពុង«បំពេញមុខងារ ជា ភ្នាក់ងារបរទេស»។
សារព័ត៌មាន RFE/RL បានច្រានចោលការលើកឡើងដែលបានហៅពួកគេថាជា“ ភ្នាក់ងារបរទេស” ដែលជាឃ្លាដែលបានបង្កប់នូវ អត្ថន័យអវិជ្ជមានកាលពីសម័យសូវៀត និងបានបដិសេធមិនគោរពតាមតម្រូវការតាមអាជ្ញាធររុស្សី។
វិទ្យុអឺរ៉ុបសេរី បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ប្រទេសរុស្ស៊ី បានប្រើប្រាស់ឃ្លា «ភ្នាក់ងារបរទេស» ដើម្បីហៅអង្គការណាដែលផ្គត់ផ្គង់ដោយមូលនិធិបរទេសដែលប្រទេសរុស្សី បាននិយាយថា បរទេសដែលជា អ្នកផ្គត់ផ្គង់ទាំងអស់នោះបានចូលរួមក្នុងសកម្មភាពនយោបាយផ្ទៃក្នុង។
នាពេលថ្មីៗនេះប្រទេសរុស្ស៊ី ក៏បានប្រកាសផ្សព្វផ្សាយថាប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមចំនួន ២ បន្ថែមទៀតថា ជា «ភ្នាក់ងារបរទេស»។ គេហទំព័រសារព័ត៌មានឯករាជ្យមួយឈ្មោះ Meduza បាននិយាយថាការហៅបែបនេះបានរារាំងសមត្ថភាព និងលទ្ធភាពរបស់ខ្លួនក្នុងការផ្សាយព័ត៌មាន និងបំផ្លាញអាជីវកម្មរបស់ខ្លួន៕
មឹង ច័ន្ទសុម៉ានីតា







