ក្រុង​បាងកកៈ​ យោង​តាម​ទស្សនៈ​មួយ ​ដែល​បាន​ធ្វើ​ប្រជាមតិ​ដោយ​សាកល​វិទ្យាល័យ​សួនឌូស៊ីត​រ៉ាចាផាត់ ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ភាគ​ច្រើន​បាន​ជឿជាក់​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ក្រុង​បាងកក​កាល​ពី​ដើម​ខែ​នេះ​ គឺ​ជា​រឿង​​នយោបាយ​ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជឿជាក់​ទៅ​លើ​រដ្ឋាភិបាល​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ឧត្តមសេនីយ៍​ ប្រាយុធ​ ចាន-​អូចា​។​


ប្រជាមតិ​មួយ​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ​១០​ ខែ សីហា​ ទៅ​លើ​មនុស្ស​ចំនួន ​១ ២២០ ​នាក់​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ប្រមូល​ទស្សនៈ​របស់​ពួក​គេ​អំពី​​ឧប្បត្តិហេតុ​បំផ្ទុះ​គ្រាប់​បែក​ទាំង​នោះ​។​

កាល​ពី​ថ្ងៃទី ​១ ​ខែ ​សីហា​ គោលដៅ​គួរ​ឲ្យ​សង្ស័យ ​២ ​ត្រូវ​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​ប៉ូលិស​ភូមិន្ទ​ថៃ​នៅ​ក្រុង​បាងកក​ ខណៈ​​ដែល​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ បាន​មក​កាន់​​​រដ្ឋធានី​បាងកក​ ដើម្បី​ចូលរួម​​ជំនួប​របស់​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ប្រចាំ​ឆ្នាំ ​និង​ទាក់ទង​ទៅ​​នឹង​របៀបវារៈ​​ផ្សេងៗ​ទៀត​ផង​ដែរ​។​


លោក ប្រាយុធ ចាន-អូ​ចា បញ្ជា​ឲ្យអ្នក​ដែល​ទទួ​ល​ខុសត្រូវ ​​ការ​​ពារ​ប្រ​ជ​ាជន និង​មើលថែអ្នករង​របួស​​។ BKP


នៅ​ថ្ងៃ​បន្ទាប់​ គ្រាប់​បែក​យ៉ាង​តិច​ ​៦ ​គ្រាប់ ​បាន​ផ្ទុះ​ និង​មាន​ការ​វាយ​ប្រហារ ​៤ ​កន្លែង​ បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ខុសៗ​គ្នា​ នៅ​ក្នុង​នោះ​មាន​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋាភិបាល​ នៅ​​ក្រៅ​ក្រុង​បាងកក​ និង​នៅ​ខាង​មុខ​ក្រសួង​ការពារ​ជាតិ​​។


ដោយ​បាន​សួរ​ថា​ តើ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហេតុផល​នយោបាយ​នោះ ​ឬ​យ៉ាង​ណា​មនុស្ស​ភាគ​ច្រើន​ចំនួន ​៨៦,១៣ ​ភាគរយ​ បាន​ឆ្លើយ​ «​បាទ ​ឬ​ចាស​»​ ដោយ​ហេតុផល​ថា​ ក្រុម​ឧក្រិដ្ឋជន​ចង់​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ ខណៈ​ប្រទេស​នេះ​ត្រូវ​បាន​ញាំញី​ដោយ​ជម្លោះ​នយោបាយ​ ហើយ​ជា​ការ​ផ្គើន​ទៅ​នឹង​ការ​ប្រឆាំង​ច្បាប់​វិសោធនកម្ម​ទាំង​នោះ​ ចំណែក​មនុស្ស​ចំនួន ​១៣,៨៧ ​ភាគរយ​ បាន​ជឿជាក់​ថា ​ពួក​គេ​មិន​បាន​ធ្វើ​រឿង​ទាំង​នោះ​ពាក់ព័ន្ធ​ជា​មួយ​នយោបាយ​នោះ​ទេ​ ដោយ​និយាយ​ថា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​ទាំង​នោះ​ បាន​ធ្វើ​ឡើង​កើត​ចេញ​ពី​ជម្លោះ​បុគ្គល​ ឬ​​ជំនួញ​។​

គ្រា​ប់បែ​កទី​៤​ ផ្ទុះនៅក្បែរ​ច្រក​ចូល​អគារ​រដ្ឋា​ភិបាល​​នៅ​​ក្រុងបាង​កក ក្នុង​​អំឡុង​ជំនួបរដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន។ BKP

ចំនួន ​៧៦,៣៩ ​ភាគរយ​ បាន​និយាយ​ថា​ ឧប្បត្តិហេតុ​នោះ​បាន​បំផ្លាញ​និមិត្ត​រូប​របស់​ប្រទេស​ ដែល​បាន​បង្ក​ឲ្យ​ប្រជាជន​មាន​អារម្មណ៍​គ្មាន​សុវត្ថិភាព ​និង​មិន​ជឿជាក់​ទៅ​លើ​រដ្ឋាភិបាល​ ចំណែក ​២៣,៦១ ​ភាគរយ​ បាន​ជឿ​​ថា​ ការ​ជឿជាក់​ជា​សាធារណៈ​ទៅ​លើ​រដ្ឋាភិបាល​ មិន​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​នោះ​ទេ​ ហើយ​រដ្ឋាភិបាល​នឹង​មាន​សមត្ថភាព​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ក្រុម​ឧក្រិដ្ឋជន​ ហើយ​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ដូច​ដើម​វិញ​។​

ដោយ​បាន​សួរ​ថា ​តើ​ពួក​គេ​គិត​ថា​ នឹង​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​កើត​ឡើង​វិញ​ដែរ ​ឬទេ​ មនុស្ស​ចំនួន ​៨៣,៩៣ ​ភាគរយ ​បាន​និយាយ​ថា​«បាទ​ ឬ​ចាស​អាច​កើត​ឡើង​ម្តង​ទៀត​»​ ចំណែក ​១៦,០៧ ​ភាគរយ​ បាន​និយាយ​ថា ​«អត់​ទេ​»​ ដោយ​បាន​ជឿជាក់​ថា​ ក្រុម​ឧក្រិដ្ឋជន​គ្រាន់​តែ​ចង់​បង្ក​ឲ្យ​មាន​ចលាចល​ និង​ជ្រួល​ច្របល់​ប៉ុណ្ណោះ​៕ BKP/SK