ក្រុង​កាប៊ុល៖​ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក ​អាស្រាហ្វ​ ហ្គានី​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អំពើ​ហិង្សា​របស់​ក្រុម​តាលីបង់​ កំពុង​គំរាម​កំហែង​ដល់​ដំណើរការ​សន្តិភាព​របស់​ប្រទេស​នេះ​ ខណៈ​លោក​បាន​ពន្យល់​យ៉ាង​ខ្លី​ ទៅ​កាន់​សហគមន៍​អន្តរជាតិ​ស្តីពី​ការ​រៀបចំ​របស់​ក្រុង​កាប៊ុល​ ដើម្បី​កិច្ច​ពិភាក្សា​សន្តិភាព​ ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​អាហ្វហ្គានីស្ថាន​។​


អាជ្ញាធរ​អាហ្វហ្គានីស្ថាន​ និង​ក្រុម​តាលីបង់​ កំពុង​រៀបចំ​ទំនាក់ទំនង​ នៅ​ក្នុង​ការ​ចរចា​នានា​ ដោយ​មាន​គោល​បំណង​ចង់​បញ្ចប់​សង្គ្រាម​រយៈពេល​ជិត ​២ ​ទសវត្សរ៍​ នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​។​

ប៉ុន្តែ​អំពើ​ហិង្សា​ ដែល​បាន​កាត់​បន្ថយ​រយៈ​ពេល​ខ្លី​ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ បាន​ផ្តល់​ឲ្យ​ដោយ​ក្រុម​តាលីបង់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ជា​ថ្មី​ម្តង​ទៀត​ បាន​ឈប់​ទៅ​វិញ​ជាមួយ​ការ​ស្តី​បន្ទោស​ជា​ផ្លូវ​ការ​ទៅ​លើ​ក្រុម​បះបោរ​ ជុំវិញ​ការ​សម្លាប់​បុគ្គលិក​សន្តិសុខ​ និង​ក្រុម​ជន​ស៊ីវិល​រាប់​រយ​នាក់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។​


លោក ​ហ្គានី ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​រៀបចំ​កិច្ច​ប្រជុំ​ពី​ចម្ងាយ​ចំនួន ​៣ ​​ជា​លើក​ដំបូង​ ដោយ​មាន​គោល​បំណង​ចង់​ពន្យល់​ដោយ​សង្ខេប​ ទៅ​កាន់​សហគមន៍​ពិភព​លោក​៕ AFP/SK