កាលពី​ថ្ងៃអាទិត្យ ទី ១៨ មេសា ក្រុង​ហុងកុង​បាន​ប្រកាស​បិទ​ការហោះហើរ​ពី​ប្រទេស​ចំនួន ៣ រយៈពេល ២ សប្តាហ៍ បន្ទាប់ពី​មាន​ការរកឃើញ​វ៉ារ្យង់​វីរុស​កូរ៉ូណា N501Y នៅ​តំបន់​អាស៊ី។


ប្រទេស​ទាំង ៣ នោះ​រួមមាន ប្រទេស​ហ្វីលីពីន ប៉ាគីស្ថាន និង​ឥណ្ឌា។ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ចាត់​ប្រទេស​ទាំង ៣ ចូល​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់បំផុត បន្ទាប់ពី​មាន​ករណី​វិជ្ជមាន​ច្រើន នាំ​ចូល​ហុងកុង​ក្នុង​រយៈពេល ១៤ ថ្ងៃ​កន្លង​មក​នេះ។

ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ត្រូវ​បាន​ហាមឃាត់​​ពី​រដ្ឋាបាល​ក្រុង​ហុងកុង រួមមាន ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific, Hong Kong Airlines និង Cebu Pacific៕