ក្រុង​ម៉ានីលៈ​ ­­­ប្រទេស ​ហ្វីលីពីន ​ត្រៀម​ដក​ខ្លួន​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​​ ថ្វី​បើ​តុលាការ​សម្បូរ​ដោយ​បញ្ហា​នេះ​បាន​ប្តេជ្ញា​បន្ត​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​លទ្ធភាព​អំពើ​ឧក្រិដ្ឋកម្ម​​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន។


ការ​ដក​ខ្លួន​ចេញ​របស់​ក្រុង​ម៉ានីល ត្រូវ​ចប់​រយៈ​ពេល ​១ ឆ្នាំ​ ក្រោយ​ពី​ខ្លួន​បាន​ប្រាប់​អង្គការ​សហ​ប្រជាជាតិ​​ថា​ ​ខ្លួន​​​​​​កំពុង​តែ​ដក​ចេញ​​ពី​តុលាការ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​អចិន្រៃ្តយ៍​​​របស់​ពិភព​លោក​ ជា​ប្រទេស​ទី​២​ ដែល​បាន​ធ្វើ​ដូច្នេះ​។


អ្នក​នាំពាក្យ​អង្គការ​សហ​ប្រជាជាតិ​លោក Eri Kaneko បាន​ថ្លែង​ប្រាប់​ AFP​ថា ៖«លោក​អគ្គ​លេខាធិការ​ បាន​ជូន​ដំណឹង​ដល់​ប្រទេស​ ដែល​ពាក់ព័ន្ធ​ថា​ ការ​ដក​ខ្លួន​ចេញ​របស់​ហ្វីលីពីន ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ​១៧ ​ខែ ​មីនា​ ឆ្នាំ ​២០១៩​ ត​ទៅ »។


ការ​ដក​ចេញ​របស់​ហ្វីលីពីន​កើត​ឡើង​បន្ទាប់​ពី​តុលាការ​នេះ​ត្រូវ​ការ​ប៉ះ​ពាល់​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​សាលក្រម​សម្រេច​ឲ្យ​រួច​ទោស​ជា​ច្រើន​ដែល​សាធារណ​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​និង​វិធានការ​នៃ​ប្រទេស​ខ្លះ​ ដើម្បី​ដក​ខ្លួន​ចេញ​។


ក្រុង​ម៉ានីល​ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដក​ខ្លួន​ចេញ​ ក្រោយ​ពី​តុលាការ​នេះ​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ដំបូង​នៅ​ឆ្នាំ ​២០១៨ ​ទៅ​លើ​ការ​បង្ក្រាប​របស់​លោក​ ប្រធានាធិបតី​ Rodrigo Duterte ​ដែល​បាន​បណ្តាល​មនុស្ស​ឲ្យ​​រាប់​ពាន់​នាក់​ស្លាប់​ និង​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​។


សង្គ្រាម​គ្រឿង​ញៀន​របស់​លោក​ Duterte ​គឺ​ជា​គំនិត​ផ្តួចផ្តើម​គោល​នយោបាយ​​របស់​លោក​​ ​​ហើយ​លោក​ក៏​បាន​ការពារ​សង្គ្រាម​នេះ​យ៉ាង​មុតមាំ​ជា​ពិសេស​ពី​ក្រុម​អ្នក​រិះគន់​អន្តរជាតិ៕ AFP/PSA​