ក្រុងវ៉ាស៊ីនតោនៈ រាជទាយាទរាជាធិបតេយ្យត្រូវបានទម្លាក់ពីរាជបល្ល័ង្ករបស់ប្រទេសអ៊ីរ៉ង់បានព្យាករកាលពីថ្ងៃពុធថា របបអ៊ីរ៉ង់បច្ចុប្បន្ននឹងដួលរលំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយព្រះអង្គបានស្នើឲ្យប្រទេសមហាអំណាចលោកខាងលិច មិនត្រូវចរចាជាមួយរបបនេះជាដាច់ខាត។
ព្រះអង្គម្ចាស់រីហ្សា ប៉ាហ៍ឡាវី បានមានព្រះរាជបន្ទូលថា ការតវ៉ាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងកាលពីខែវិច្ឆិកា និងបានផ្ទុះម្តងទៀតនៅខែនេះ ក្រោយពីឧប្បត្តិហេតុបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ១ គ្រឿង ដោយបានរំឭកព្រះអង្គអំពីការបះបោរដែលបានទម្លាក់ព្រះបិតារបស់ព្រះអង្គកាលពីដើមឆ្នាំ ១៩៧៩។
អតីតព្រះមហាក្សត្រអង្គនេះបានមានព្រះរាជបន្ទូលក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលព្រះអង្គបានគង់ក្នុងនាមជាអ្នកនិរទេសខ្លួនថា៖ «វាគ្រាន់តែជាពេលវេលាបញ្ហាមួយសម្រាប់ប្រទេសអ៊ីរ៉ង់ដែលនឹងឈានដល់ការឡើងកម្តៅដល់កម្រិតខ្ពស់ចុងក្រោយរបស់ខ្លួន ខ្ញុំគិតថា យើងគឺស្ថិតនៅក្នុងកម្រិតនោះហើយ»។
ព្រះអង្គបានមានព្រះរាជបន្ទូលថា៖ «បញ្ហានេះបានកើតឡើងអស់ជាច្រើនសប្តាហ៍ ឬជាច្រើនខែដែលនឹងឈានដល់ការដួលរលំចុងក្រោយ វាមិនខុសគ្នាទៅនឹងការតវ៉ារយៈពេល ៣ ខែកាលពីឆ្នាំ ១៩៧៨ នៅមុនការធ្វើបដិវត្តន៍ទម្លាក់បិតារបស់ព្រះអង្គនោះទេ»។
ខណៈក្រុមសកម្មជនត្រូវបានគេនិរទេសខ្លួនបានព្យាករថា ហាស្សាន រូហានី នឹងដួលរលំនៅពេលខាងមុខនេះ ព្រះអង្គម្ចាស់ប៉ាហ៍ឡាវី បានមានព្រះរាជបន្ទូលថា ប្រជាជនអ៊ីរ៉ង់អាច «នឹងឆក់យកឱកាស សម្រាប់លើកដំបូងនៅក្នុងរយៈពេល ៤០ ឆ្នាំ មកបញ្ចេញកំហឹងនៅពេលនេះ៕ SK